ព័ត៌មានទាន់ហេតុការណ៍៖

សាហាវ..! នារីជនជាតិចិនពីរនាក់បើករថយន្ដដេញបុកម៉ូតូស្កុបពីរបស់ជនសង្ស័យឆក់ទូរស័ព្ទ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ នារីជនជាតិចិនពីរនាក់អះអាងថា ខ្លួនត្រូវជនសង្ស័យពីរនាក់ឆក់ទូរស័ព្ទហើយព្យាយាមជិះគេចខ្លួន ទើបនាងបើករថយន្ដដេញបំបុកបណ្ដាលឲ្យជនសង្ស័យទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យរង់ចាំសួរនាំនៅពេលក្រោយ ។

ហេតុការណ៍នេះបានកើតងនៅវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃអាទិត្យ ១កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

បើតាមការឲ្យដឹងពីនារីជនជាតិចិនទាំងពីរនាក់នោះបានឲ្យដឹងថា ពួកគាត់ត្រូវបានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CL-7241 ជិះមកធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ពួកគាត់បានមួយគ្រឿងហើយព្យាយាមជិះគេចខ្លួនតែពួកគាត់បានព្យាយាមបើករថយន្ដប្រដេញ និងបំបុកផ្ទប់ជាមួយរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យជនសង្ស័យទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដង និងយកទូរស័ព្ទ ដែលជនសង្ស័យឆក់បាន បានមកវិញផងដែរ ។

ក្រោយពីកើតហេតុ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរង់ចាំសួរនាំនៅពេល ចំណែកនារីជនជាតិចិនសមត្ថកិច្ចយកទៅសួរនាំផងដែរ ៕ ភារ៉ា ដង្កោ