ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​លើក​ទី​១​ ស្តី​ពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ទន្លេសាប​

​ភ្នំពេញ​ ៖​ នា​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ លោក​ ហ៊ែ​ល​ តូ​នី​ អគ្គលេខាធិការ​ អាជ្ញាធរ​ទន្លេសាប​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ របស់​លោក​រដ្ឋមន្ត្រី​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​ បាន​ដឹកនាំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​លើក​ទី​១​ ស្តី​ពី​ ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ សម្រាប់​អាជ្ញាធរ​ទន្លេសាប​ ដែល​បាន​រៀបចំ​ឡើង​ នៅ​សាល​ប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដោយ​មានការ​គាំទ្រ​បច្ចេកទេស​ និង​ហិរញ្ញប្បទាន​ពី​គម្រោង​កម្មវិធី​ អភិវឌ្ឍន៍​ការ​គ្រប់គ្រង​វិស័យ​ធនធានទឹក​ (WRMSDP-​ ADB​ Loan​ 2673-CAM​ and​ TA​ 7610-CAM)​ និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ ស្ថាប័ន​ជា​សមាជិក​ អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ និង​មន្ទីរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំង​ ៨​ ជុំវិញ​បឹង​ទន្លេសាប​ ក្រុមការងារ​បច្ចេកទេស​ទី​១០​ (WG10)​ និង​ទីប្រឹក្សា​គម្រោង​ ដែល​មាន​ចំនួន​ នាក់​ ។​

​ជា​កិច្ច​ចាប់ផ្តើម​លោក​ ហ៊ែ​ល​ តូ​នី​ បាន​មាន​ប្រសាសន៍​ដោយ​គូសបញ្ជាក់​អំពី​សារសំខាន់​ នៃ​បឹង​ទន្លេសាប​ ដែល​ជា​បឹង​ទឹកសាប​មួយ​ដ៏​ធំ​ជាងគេ​ បំផុត​នៅ​ក្នុង​ភូមិភាគ​អាស៊ី​យ៍​អាគ្នេយ៍​ និង​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មិន​អាច​កាត់ថ្លៃ​បាន​ ។​

​អ្វី​ជា​បាតុភូត​ជល​សាស្ត្រ​ធម្មជាតិ​ដ៏​កម្រ​លើ​ពិភពលោក​មិនកើត​មាន​នោះ​ គឺ​បឹង​ទន្លេសាប​បាន​ស្រូប​យក​ទឹក​ពី​ទន្លេមេគង្គ​នៅ​រដូវវស្សា​ និង​បញ្ចេញ​ទឹក​ទៅ​ទន្លេមេគង្គ​វិញ​នៅ​រដូវប្រាំង​ ដែល​បាន​នាំ​មក​នូវ​ដីល្បាប់​ដ៏​មាន​ជីជាតិ​មក​ចាក់​បំពេញ​នៅ​វាលទំនាប​លិច​ទឹក​ នៃ​តំបន់​ព្រៃ​លិច​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​បង្កើត​បានជា​ជម្រក​ និង​បង្ក​ជា​ចំណី​ជី​ចម្រុះ​យ៉ាង​សម្បូរ​ណ៍​បែប​ និង​ជា​ប្រភព​ទ្រទ្រង់​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​កម្ពុជា​ ។​
​នា​ពេល​បច្ចុប្បន្ន​នេះ​ បញ្ហា​សម្ពាធ​ការ​អភិវឌ្ឍន៍​ និង​កំណើន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​បឹង​ទន្លេសាប​ ហើយ​បាន​ និង​កំពុង​ទទួល​រង​នូវ​ការ​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខមាលភាព​បឹង​ បរិស្ថាន​ ជីវចម្រុះ​ និង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ និង​តំបន់​ពាក់ព័ន្ធ​ ដូច​ជា​ ករណី​កើតឡើង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ខុស​បទដ្ឋាន​បច្ចេកទេស​ ការ​កាប់​បំផ្លាញ​ រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ ការ​ធ្វើ​អាជីវកម្ម​ហួស​កម្រិត​មក​លើ​ធនធាន​ជលផល​ ការ​ បម្រែបម្រួល​អាកាសធាតុ​ និង​ការ​សាងសង់​ទំ​នប​ប់​វា​រី​អគ្គី​ស​នី​ ជាដើម​ ។​

​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​ និង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ ចំពោះ​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​មក​លើ​ធនធានធម្មជាតិ​ ជីវចម្រុះ​នៅ​បឹង​ទន្លេសាប​ អាជ្ញាធរ​ទន្លេសាប​ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ លោក​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​ ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ពិសេស​ក្រុមការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ កម្លាំងចិត្ត​ ក្នុង​ការ​អនុវត្ត​រាល់​បញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាត់វិធានការ​ការ​ការពារ​ធនធានធម្មជាតិ​ និង​លុប​បំបាត់​ភាព​អនាធិបតេយ្យ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ និង​តំបន់​ពាក់ព័ន្ធ​ ។​

​ចំពោះ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​លើក​ទី​ ១​ នេះ​ វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ទទួល​បាន​នូវ​គំនិត​ទស្សនៈ​ បទ​ពិសោធន៍​យ៉ាង​ទូលំទូលាយ​ និង​ស៊ីជម្រៅ​ តាម​រយៈ​ការ​ចូលរួម​របស់​សិក្ខាកាម​ ដើម្បី​ផលិត​បាន​នូវ​ “​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ទន្លេសាប​ ២០១៥-២០១៩”​ ដែល​ជា​បាន​សមិទ្ធិ​ផល​ថ្មី​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ការ​គ្រប់គ្រង​ អភិរក្ស​ និង​ការ​អភិវឌ្ឍន៍​លើ​ធនធានធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ចីរភាព​ ៕​ សុខ​ ខេមរា​

water1

water2

water3

water4

water5

water6