ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សិង្ហបុរីនឹងមានថ្នាក់ដឹកនាំថ្មីវ័យក្មេងនៅពេលខាងមុខ

ចែករំលែក៖

គណបក្សសកម្មភាពប្រជាជន ដឹកនាំដោយនាយករដ្ឋមន្ត្រី លី សៀងឡុង (Lee Hsien Loong) បានកែទម្រង់នៅក្នុងជួរថ្នាក់ដឹកនាំ ដើម្បីរៀបចំការបោះឆ្នោតក្នុងពេលខាងមុខ។

សារព័ត៌មាន Channel news Asia កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់សិង្ហបុរីដែលបានវាយតម្លៃទៅលើសកម្មភាពស្វែងរកអ្នកស្នងតំណែងនាយករដ្ឋមន្ត្រី លី សៀងឡុងដើម្បីបន្តដឹកនាំគណបក្សសកម្មភាពប្រជាជន PAP។ នៅពេលនេះ មានមន្ត្រី៣រូបស្ថិតនៅក្នុងជម្រើសនៃការស្នងតំណែងនោះ។ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម Chan Chun Sing អាយុ៤៩ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Heng SweeKeatអាយុ៥៧ឆ្នាំ និងរដ្ឋមន្ត្រីក្រសួងអបរំ លោក Ong Ye Kung អាយុ៤៨ឆ្នាំ។ រដ្ឋមន្ត្រីទាំង៣រូបនេះ គឺបានបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការជាន់ខ្ពស់នៃគណបក្ស PAP នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ដែលជាគណបក្សកាន់អំណាច ដឹកនាំសិង្ហបុរីតាំងពីឆ្នាំ១៩៥៩ មកទល់ពេលនេះ។

ការដែលក្លាយទៅជាគណៈកម្មាធិការមជ្ឈិម គឺមានសិទ្ធិក្លាយជាបេក្ខភាពនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រសិនបើគណបក្ស PAP នៅតែបន្តយកឈ្នះនៅក្នុងការបោះឆ្នោតទៀតនោះ។ នៅពេលនោះជម្រើសនៅក្នុងការដឹកនាំប្រទេសសិង្ហបុរីជាបន្តទៀត គឺការបោះឆ្នោតនៅក្នុងចំណោមមន្រ្តីទាំង៣រូប ដើម្បីក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស។

មន្ត្រីជាន់ខ្ពស់ទំាង៣រូប បានចូលប្រឡូកក្នុងឆាកនយោបាយនាឆ្នាំ២០០០ដូចគ្នា ហើយត្រូវបានដាក់ចូលក្នុងជំនាន់ដឹកនាំ 4G របស់សិង្ហបុរី បន្ទាប់ពីជំនាន់មុន ដែលមានលោក លី ក្វាងយូ, ហ្គោ ចុក តុង និង លី សៀងឡុង។

គណបក្ស PAP កាន់អំណាចដឹកនាំដោយនាយករដ្ឋមន្ត្រី លី សៀងឡុង ព្រមទាំងមន្ត្រីជាន់ខ្ពស់២រូបទៀតនៅក្នុងជួរគណៈកម្មាធិការជាន់ខ្ពស់ មានឧបនាយករដ្ឋមន្ត្រី Tharman Shanmugaratnam អាយុ៦១ឆ្នាំ និងលោក Teo Chee Hean អាយុ៦៣ឆ្នាំបានសម្រេចចូលនិវត្តន៍ ចាកចេញពីគណៈកម្មធិការជាន់ខ្ពស់ ដឹកនាំប្រទេសប្រគល់ជូនជំនាន់ក្រោយបន្តវេន។

សារព័ត៌មាន The Straits Times បានផ្សាយថា នាយករដ្ឋមន្ត្រីសិង្ហបុរីបានប្រកាសថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០១៩ខាងមុខ។ បើទោះបីគណបក្ស PAP ដឹកនាំសិង្ហបុរីរាប់សិបឆ្នាំកន្លងមកក្តី ប៉ុន្តែគណបក្សនេះក៏រងការរិះគន់ជាច្រើនផងដែរ ក្នុងនោះមានគម្លាតអ្នកមាន និងអ្នកក្រ តម្លៃផ្ទះឡើងថ្លៃខ្ពស់ និងបញ្ហាជនអន្តោប្រវេសន៍ជាដើម៕ ម៉ែវ សាធី


ចែករំលែក៖