ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ៣៨នាក់ទទួលបណ្ណសរសើរពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាអំពាវនាវដល់សិល្បករសិល្បការិនីទាំងអស់នៅពេលឡើងវេទិកាចម្រៀងឬ កម្មវិធីផ្សេងៗសូមមេត្តាជួយផ្សព្វផ្សាយឲ្យបានច្រើនបន្ថែមទៀតពីបញ្ហាគ្រឿងញៀន បញ្ហាជំងឺអេដស៍ បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការងារមនុស្សធម៌ និងបំផុសឲ្យយុវជនខិតខំសិក្សារៀនសូត្រជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដើម្បីសង្គមជាតិមានការរីកចម្រើន ។

ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាស ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៦និងលើកទិសដៅផែនការឆ្នាំ២០១៧របស់ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងបំពាក់មេដាយជូនសិល្បករសិល្បការិនី ចំនួន៣៨នាក់ ក្នុងនោះសិល្បករចំនួន១១នាក់និងសិល្បការិនី១៧នាក់នៅសាលា រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

NKD-36x6_outline

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីឲ្យសង្គម ជាតិយើងមានការរីកចម្រើននិងល្អប្រសើរថែមទៀតនោះសូមអំពាវនាវដល់សិល្បករ និងសិល្បការិនីដែលទទួលបានមេដាយនាពេលនេះក៏ដូចជាសិល្បករនិងសិល្ប ការិនីទាំងអស់នៅពេលឡើងវេទិកា តន្ត្រីឬកម្មវិធីសិល្បៈផ្សេងៗសូមជួយផ្សព្វផ្សាយ ទាក់ទងនឹងបញ្ហាគ្រឿងញៀន បញ្ហាជំងឺ អេដស៍ បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការងារ មនុស្សធម៌ និងបំផុសឬជំរុញឲ្យយុវជនខិតខំសិក្សារៀនសូត្រដើម្បីខ្លួនឯង និងក្រុម គ្រួសារក៏ដូចជាសង្គមជាតិ ជាពិសេស បញ្ហាគ្រោះថ្នាក់ចរាចរណ៍ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម និងព្រួយបារម្ភសម្រាប់សង្គមកម្ពុជាយើងដែលប៉ុន្មាន ឆ្នាំមុនគឺជំងឺអេដស៍ប៉ុន្តែបច្ចុប្បន្នគឺគ្រោះ ថ្នាក់ចរាចរណ៍ដោយបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនព្រមទាំងខូច ខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់លានដុល្លារ។ ដូច្នេះសូមជួយផ្សព្វផ្សាយឲ្យបានច្រើនបន្ថែមទៀតដើម្បីទប់ស្កាត់ និងកាត់ បន្ថយនូវករណីគ្រោះថ្នាក់ចរាចរណ៍និង បញ្ហាផ្សេងៗដែលបានលើកឡើងទាំង អស់នេះ ។

សិល្បករដែលបានទទួលមេដាយបានបង្ហាញអារម្មណ៍សប្បាយរីករាយនិងបានលើកឡើងថា ការអំពាវនាវរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាគឺចំគោលដៅតែ ម្តងដូច្នេះពួកគាត់នឹងចូលរួមដើម្បីឲ្យសង្គម កម្ពុជាមានភាពល្អប្រសើរ ៕ ហេង សូរិយា

asasaws1212 asasaws1213

13413928_1105772689483917_530224842_n