ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ​ចូលរួម​ពិធី​ឡើងផ្ទះ​ថ្មី ​របស់​ ចាងហ្វាង​ផលិតកម្ម​ចក្រ​វា​ឡ​

ភ្នំពេញ​៖​សិល្បករ​ប្រុស​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​រូប​បាន​ចូលរួម​ក្នុង​ពី​ធី​ឡើងផ្ទះ​ថ្មី​របស់​លោកស្រី​ ថុ​ង​ ស៊ីវ​ទៀង​ដែល​គេ​ស្គាល់​ថា​ជា​ចាងហ្វាង​ផលិតកម្ម​ចក្រ​វា​ឡ​ភាពយន្ត​កាលពី​រាត្រី​ថ្ងៃ​ទី​២៧​ខែមករា​ឆ្នាំ​២០១៥​។​ លោកស្រី​បញ្ជាក់​ពិធី​ឡើងផ្ទះ​ថ្មី​នៅ​បុរី​វិមាន​ភ្នំពេញ​នេះ​គឺ​មិន​បាន​ព្រាង​ទុក​មុន​យូរ​ឡើយ​ហើយ​មាន​សិល្បករ​និង​ញាតិ​មិត្ត​ប្រមា​ន​តែ​៣០០​នាក់​ប៉ុ​ណ្ណើ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​។​

​តារាចម្រៀង​ និង​តារា​សម្តែង​ ប្រុស​ស្រី​ល្បីឈ្មោះ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ឡើងផ្ទះ​ថ្មី​នេះ​មាន​អ្នក​នាង​ ឆៃ​ លី​ដា​ឡែ​ន​ លោក​ប៉ែន​ ចំ​រ៉ុ​ង​ លោក​ យូ​ ឌី​ស្កូ​ កញ្ញា​ នី​មុនីនាថ​ លោក​អ៊ឹម​ ជីវ៉ា​និង​តារាចម្រៀង​តារា​សម្តែង​ជា​ច្រើន​រូ​បនទៀត​។​

​​អ្នកស្រី​ ថុ​ង​ ស៊ីវ​ទៀង​បាន​បញ្ជាក់​ថា​ ផ្ទះ​ថ្មី​របស់​លោកស្រី​ទើបនឹង​ទិញ​ក្នុង​រយៈពេល​ម៉ុ​ន្មា​ន​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ក្នុង​តម្លៃ​ជាង​១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​ អ្នកស្រី​បញ្ជាក់​ថា​វា​គឺជា​ផ្ទះ​សម្រាប់​រស់នៅ​ជួបជុំ​កូនចៅ​ដោយ​ភាព​ស្ងប់ស្ងាត់​ជា​ជាង​ការ​រស់នៅ​ដែល​មាន​តែ​សំឡេង​ឡាន​ម៉ូតូ​នៅ​ចំ​កណ្តាល​ក្រុង​ខណៈ​ដែល​អ្នកស្រី​កាន់តែ​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ​។​

អ្នកស្រី​លើក​ឡើង​ដែរ​ថា​ វ័យ​៦៧​ឆ្នាំ​ហើយ​គឺ​មិន​រហ័សរហួន​ដូច​មុន​ឡើង​ដូចនេះ​ការងារ​សិល្បៈ​នៅ​តែ​បន្ត​ខ្លះ​ប៉ុណ្ណោះ​ដូច​ជា​ការ​ផលិត​ខ្សែភាពយន្ត​ភាគ​ដាក់​តា​មក​ញ្ចា​ក់​ទូរទស្សន៍​ជាដើម​។​ អ្នកស្រី​បញ្ជាក់​ថា​ ការ​ផលិត​ខ្សែភាពយន្ត​ត្រូវ​បាន​ទុក​ភារៈ​ឲ្យ​កូន​ និង​អ្នកដឹកនាំ​សម្រាប់​មើល​ការ​ខុស​ត្រូវ​។​ អ្នកស្រី​ប្រាប់​ថា​ដោយសារ​ស្រលាញ់​សិល្បៈ​គឺ​នៅ​តែ​មិន​បោះបង់​នោះ​ទេ​បើ​ទោះបីជា​ពេល​ខ្លះ​ការ​ចំណាយ​ខ្ពស់​ហើយ​ចំណូល​មក​វិញ​មាន​កម្រិត​ទាប​ក្តី​។​

អ្នកស្រី​ប្រាប់​ដែរ​ថា​ ដោយសារ​មាន​ជំនួញ​តិចតួច​ជួយ​ទប់​ទើប​ការ​ផលិត​ខ្សែភាពយន្ត​នៅ​តែ​បន្ត​មាន​ហើយ​រហូត​មក​ដល់​ពេល​នេះ​ផលិតកម្ម​អ្នកស្រី​បាន​ផលិត​ខ្សែភាពយន្ត​ដុំ​និង​ភាគ​បាន​ជាង​១០​រឿង​មក​ហើយ​។​

​អ្នកស្រី​ប្រាប់​ថា​ ការ​ទុក​ភារៈ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ស្នាដៃ​ផលិត​ ប៉ុន្តែ​អ្នកស្រី​ក៏​នៅ​តែ​ជួយ​មើល​ពីលើ​ដដែល​។​ អ្នកស្រី​រំពឹង​ថា​ ស្នាដៃ​ភាពយន្ត​របស់​អ្នកស្រី​នឹង​នៅ​តែ​ទទួល​បានការ​គាំទ្រ​ ហើយ​អ្នកស្រី​នឹង​នៅ​តែ​បន្ត​ពង្រឹង​ការ​ផលិត​ឲ្យ​កាន់តែ​មានគុណ​ភាព​ជាង​មុនៗ​ដែរ​៕​

2(358)

1(356)