ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ​ដ៏​ល្បី​នៅ​កម្ពុជា​ ប៉ែន​ ចំរុង​ ក្លាយជា​ពិធីករ​របស់​ស្ថានីយទូរទស្សន៍​ PNN

​តារា​សម្ដែង​និង​ពិធីករ​ទូរទស្សន៍​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា​បាន​ចូលរួម​ជាមួយ​ ស្ថានីយទូរទស្សន៍​ថ្មី​បំផុត​និង​ទំនើប​បំផុត​ PNN​។​

​លោក​ ប៉ែន​ ចំរុង​ ដែល​ជា​ពិធីករ​កម្ម​ វិធី​ Cambodia’s​ Got​ Talent​ បាន​ចុះ​ ហត្ថលេខា​លើ​កិច្ចសន្យា​ធ្វើ​ជា​ពិធីករ​ សម្រាប់​កម្មវិធី​“​កំពូល​តារាចម្រៀង​”​ របស់​ស្ថានីយទូរទស្សន៍​ PNN​ ដែល​នឹង​ ចាប់ផ្ដើម​ចាក់​ផ្សាយ​នៅ​ខែមិថុនា​។​

​លោក​ ប៉ែន​ ចំរុង​ ជា​តារា​សម្ដែង​ ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​គ្រោង​នឹង​ចេញ​មុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​ PNN​ យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​ សបា្ដហ៍​។​
​លោក​ ស៊ូ​ភី​ត​ រ៉ា​ធី​ឈុ​ន​ហា​ឆូត​ អគ្គនាយករង​ស្ថានីយទូរទស្សន៍​ PNN​ មាន​ប្រសាសន៍​ថា​ “​លោក​ ប៉ែន​ ចំរុង​ ជា​ពិធីករ​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​កម្ម​ វិធី​កំពូល​តារាចម្រៀង​របស់​ PNN​។​ លោក​ ចំរុង​ ជាតា​រា​ដ៏​ល្បី​ ហើយ​ឥឡូវ​ នេះ​លោក​កំពុង​ជួយ​យើង​ដើម្បី​បង្កើត​ តារា​ល្បីៗ​ផ្សេង​ទៀត​សម្រាប់​កម្មវិធី​ របស់​យើង​”​។​

​កម្មវិធី​កំពូល​តារាចម្រៀង​របស់​ ស្ថានីយទូរទស្សន៍​ PNN​ កំពុង​ស្វែងរក​ តារា​សម្ដែង​វ័យ​ចាប់ពី​១៨​ដល់​៣០​ឆ្នាំ​ ដែល​អាច​ច្រៀង​ រាំ​ និង​សម្ដែង​ជូន​ទស្ស​ និក​ជន​តាម​កញ្ចក់​ទូរទស្សន៍​និង​ព្រឹត្ដិ​ ការណ៍​ផ្សាយ​ផ្ទាល់​។​

​ស្ថានីយទូរទស្សន៍​ PNN​ នឹង​ផ្ដល់​ រង្វាន់​ជា​សាច់ប្រាក់​ដែល​មាន​ចំនួន​ដល់​ ទៅ​១២០,០០០,០០០​រៀល​ដល់​ជ័យ​ លា​ភី​នៃ​កម្មវិធី​កំពូល​តារាចម្រៀង​នេះ​។​

​លោក​ ប៉ែន​ ចំរុង​ ក៏​នឹង​ចូលរួម​ ធ្វើ​ជា​ពិធីករ​នៅ​ក្នុង​វគ្គ​ជម្រុះ​ដំបូង​នៃ​ កម្មវិធី​កំពូល​តារាចម្រៀង​និង​កម្មវិធី​ ជា​ច្រើន​ផ្សេង​ទៀត​របស់​ស្ថានីយទូរទស្សន៍​ PNN​ ផង​ដែរ​៕
​សុខ​ ខេមរា​

SS_PENCHAMRONG_2