ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី ៧១នាក់ វិលត្រឡប់មកពីបោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ សិស្ស-និស្សិតប៊ែលធីចំនួន ៧១នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបានចំណាយពេល ១៤ថ្ងៃ ក្នុងការចូលរួមកម្មវិធីបោះជំរំអន្តរជាតិ (World Camp 2017) នៅប្រទេសកូរ៉េប្រកបដោយជោគជ័យ។ ការ បោះ ជំរំជាអន្តរជាតិនេះ មានយុវ ជន ជាង៤.០០០នាក់មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មាន រដ្ឋ មន្រ្តី ក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន២២ ចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានមានប្រសាសន៍ថា៖ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងឆ្នាំ២០១៧នេះ ប៊ែលធីបានបញ្ជូនសិស្ស-និស្សិតចំនួន ៧១នាក់ ដើម្បីចូលរួមកម្មវិធីបោះជំរំ អន្តរជាតិ ដែលមានរយៈ ពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ទី ១៤ ខែកក្កដា ហើយបានទៅទស្សនា និងសិក្សាតាមតំបន់សំខាន់ ៗជាច្រើនដូចជាៈ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន និងតំបន់ប្រវិត្តសាស្រ្តផ្សេងៗទៀតផងដែរ។ លោកក៏បានបន្តរទៀតថា គោលបំណង និងអត្ថប្រយោជន៍នៃការចូលរួមការបោះជំរំ នេះគឺ សាលាចង់ឲ្យសិស្សរបស់យើងមានភាពក្លាហាន ចេះសម្របខ្លួនក្នុងការរស់នៅ និង ធ្វើការជាក្រុម ជាមួយជាតិសាសន៍ផ្សេងៗគ្នាដើម្បីដកស្រង់នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។

ការចូលរួមបោះជំរំនេះ ក៏បានបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិ មានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។

ក្រោយពីការវិលត្រឡប់មកពី បោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូងក្នុងឱកាសនោះសិស្ស ឈ្មោះ ឈុំ លាភនីតា ជាសិស្សថ្នាក់ទី១១ នៅសាខាទី៤ បន្ទាប់ពី បាន ចូលរួម បោះជំរុំ អន្តរជាតិ នៅ ប្រទេសកូរ៉េ រយៈពេល ១៤ ថ្ងៃនេះ ប្អូន មាន អារម្មណ៍ សប្បាយរីករាយ ណាស់ ព្រោះ ប្អូនបាន ចូលរួម កម្មវិធី ជាច្រើនដែល គេ បង្កើតឡើង ។ ជាក់ស្ដែង ក្នុង កម្មវិធី Mind Lecture ប្អូន បាន យល់ដឹង ជាច្រើន ចំណុច ដូចជា ការ មានគំនិត វិជ្ជមាន ការ មានកម្លាំងចិត្ត យក ឈ្នះ ឧបសគ្គ ការចេះ ស្រឡាញ់ ឪពុកម្ដាយ បងប្អូន ការ មានទំនាក់ទំនង ល្អជាមួយ អ្នកដទៃ ការបើក ចិត្ត អោយទូលាយ ហើយ នៅក្នុង កម្មវិធី Academy Class ប្អូន ចូលរួម ការលេង ល្បែង ប្រជាប្រិយ កូរ៉េ ការបង្កើត សម្ភារៈប្រើប្រាស់ វិធី ថែ សម្ផស្ស ជាដើម ។

ជាមួយគ្នា នោះសិស្សឈ្មោះ តែម កែវវិច្ចនី ជាសិស្សថ្នាក់ទី១១ នៅសាខាទី១៤ បាន និយាយ ឲ្យ ដឹងថា ប្អូន មាន អារម្មណ៍ ថាវា ថ្មី សម្រាប់ ប្អូន ហើយ នៅក្នុងនោះក៏មាន កម្មវិធី ដើរ ផ្សារ កម្មវិធី ជិះទូក នៅក្នុង កម្មវិធី Homestay ផងដែរ ។

ចំណែក យុវសិស្សឈ្មោះ ខៀវ ដារ៉ូ សិស្សសាលា ប៊ែ ល ធី អន្តរជាតិ ជាសិស្សថ្នាក់ទី១១ សាខាទី១១បាន ឲ្យ ដឹងថា នៅក្នុងការចូលរួមកម្មវិធី បោះជំរំ អន្តរជាតិ (World Camp 2017) នៅ ប្រទេស កូរ៉េ នេះ ប្អូន បាន ទៅ សិក្សា តាម តំបន់ សំខាន់ៗ ជាច្រើន ដូចជា ទីក្រុង សេ អ៊ូ ល ទីក្រុង ប៊ូសាន និង តំបន់ ប្រ វត្តិ សាស្ត្រ ផ្សេងៗ ទៀតផង ដែរ។ ជាចុងក្រោយប្អូន បាន ថ្លែងអំណរគុណដល់ សាលា ប៊ែ ល ធី អន្តរជាតិ ក៏ដូចជា លោក លី ឆេង ដែល បាន បង្កើត កម្មវិធី នេះ ឡើង ។

NKD-36x6_outline

និងយុវសិស្ស ពេជ្រ ដារា ជាសិស្សថ្នាក់ទី១១ នៅសាខាទី១១ បាននិយាយឲ្យដឹងថា នៅក្នុង កម្មវិធី បោះ ជំរំអន្តរជាតិនៅ ប្រទេស ក កូរ៉េ នេះដែរ ប្អូន បានទទួល បាន ចំណេះដឹង និងបទពិសោធន៍ ជាច្រើន ។ ជាក់ស្ដែង ក្នុង កម្មវិធី កម្មវិធី Mind Lecture ប្អូន បានយល់ដឹងពី ការបង្កើត គំនិត វិជ្ជមាន កា រលើ កម្លាំងចិត្ត ការទំនាក់ទំនង ល្អ ជាមួយអ្នកដទៃ ការស្រឡាញ់ ឪពុកម្ដាយ បងប្អូន ជាដើម , ក្នុង កម្មវិធី Homestay ប្អូន ដឹង ពី ក្បួន រស់នៅ របស់ ប្រជាជន កូរ៉េ ការប្រាស្រ័យ ទាក់ទង គ្នា ល្អជា មួយ ជនជាតិ កូរ៉េ , ក្នុង កម្មវិធី នេះដែរ ប្អូន ដឹង អំពី ការប្រាស្រ័យ ទាក់ទងជាមួយ ជនជាតិជាច្រើន ដោយ ប្រើភាសា អង់គ្លេ ស ការធ្វើការ ជា ក្រុម ការលេង ល្បែង ប្រជាប្រិយ ជាដើម ។ជាចុងក្រោយប្អូន បាន ថ្លែងអំណរគុណដល់ សាលា ប៊ែ ល ធី អន្តរជាតិ សូមនាំ មានកម្មវិធី នេះនៅតែមានបន្តទៀត ៕ ស រស្មី