ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប្រុសស្រី៤នាក់ដួលសន្លប់ក្នុងកម្មវិធីអប់រំសីលធម៌បណ្តុះគុណធម៌ និងផ្កាឈូកកតញ្ញូ

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩ នៅក្នុងបរិវេណវត្តពួកភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក មានសិក្សានុសិស្សចំនួន២៧០០នាក់ ជាសិស្សវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួកបានចូលរួមក្នុងកម្មវិធីអប់រំសីលធម៌បណ្តុះគុណធម៌ និងផ្កាឈូកកតញ្ញូដែលដឹកនាំដេាយភិក្ខុ ស៊ី សំណាង ខណៈនោះ មានសិក្សានុសិស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានដួលសន្លប់នៅបរិវេណវត្តពួកផងដែរ។

លោកវរសេនីយ៍ឯក ទេពពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា មានសិស្សចំនួន៤នាក់ស្រី៣នាក់រួ មមានទី១-ឈ្មោះ ឈាន គៀន ភេទប្រុស អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២ នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប, ទី២-ឈ្មោះ ប៉ាវ ស្រីណាត ភេទស្រី អាយុ ១៨ឆ្នាំ សិស្សថ្នាក់ទី១០ នៅភូមិគោកស្រម៉ឃុំល្វា ស្រុកពួក ខេត្តសៀមរាប, ទី៣-ឈ្មោះ ឡាយ លីសាភេទស្រីអាយុ ១៨ ឆ្នាំ សិស្សថ្នាក់ទី ១១នៅភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប នឹងទី៤-ឈ្មោះ ប៉ាវ ចាន់ទី ភេទស្រី អាយុ ១៧ឆ្នាំ សិស្សថ្នាក់ទី១០ នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានដួលសន្លប់ហេីយត្រូវបានសង្រ្គោះយកមកមន្ទីរពេទ្យបង្អែកស្រុកពួក។

មូលហេតុដែលនាំឲ្យដួលសន្លប់ដោយសិក្សានុសិស្សទាំង៤នាក់នោះក្រេាយពីព្រះសង្ឃបានស្មូតធម៌អំពីគុណឪពុក ម្តាយហើយសិស្សមានការរំភើបរំជួលចិត្ត និងយំបណ្តាលឲ្យសន្លប់តែម្តង ។ រហូតដល់រសៀលថ្ងៃដដែលនេះ សិស្សទាំង៤នាក់នោះមានសភាពធូរស្រាលហើយក្រោយពីការជួយសង្រ្គោះ ព្យាបាលរបស់គ្រូពេទ្យបង្អែកស្រុកពួករយះពេលជាច្រើនម៉ោង ៕ ប៊ុន រិទ្ធី