ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស​នារីក្លាហាន​៦​នាក់​ ណាត់គ្នា​សាក​កម្លាំង​លើ​កោះ​ស្នេហ៍​

​ខេត្តកោះកុង ​៖​ នគរបាល​ក្រង​ខេមរភូមិន្ទ​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៥​ បាន​ចុះ​ឃាត់ខ្លួន​ក្រុម​នារី​សិស្សសាលា​ ៦​នាក់​ នៅ​ពេល​ដែល​ពួក​គេ​ណាត់គ្នា​មក​វាយតប់​ នៅ​ចំណុច​កោះ​ស្នេហ៍​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​ខេមរភូមិន្ទ​ ក្រុង​ខេមរភូមិន្ទ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រុម​នារី​ស្ទាវ​ទាំង​៦​នាក់​ខាងលើ​ ទី​១​ឈ្មោះ​ ចាន់​ គឹ​ម​ឡា​ង​ អាយុ​១៦​ឆ្នាំ​ ទី​២​ឈ្មោះ​ ព្រំ​ សក្ក​ដា​ អាយុ​១៥​ឆ្នាំ​ ទី​៣​ ឈ្មោះ​ កេង​ ឡេ​ង​ហួយ​ អាយុ​១៦​ឆ្នាំ​ ទី​៤​ឈ្មោះ​ សម្បត្តិ​ ស្រី​លី​ន​ អាយុ​១៦​ឆ្នាំ​ ទី​៥​ឈ្មោះ​ ទូក​ ស៊ី​ឃាង​ អាយុ​១៦​ឆ្នាំ​ និង​ទី​៦​ឈ្មោះ​ រស់​ ស្រី​ល័​ក្ខ​ អាយុ​១៨​ឆ្នាំ​។​

​ក្រោយ​ឃាត់ខ្លួន​ ក្រុម​ក្មេង​ស្ទាវ​ទាំង​៦​នាក់​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​មក​សួរនាំ​ និង​ធ្វើ​កិច្ចសន្យា​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាណា​ធិ​ប​តេ​យ្យ​ទាំងនេះ​បន្ត​ទៀត​៕ ហេង នរិន្ទ្រ​

Narin