ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស​ស្រី​ម្នាក់​មក​ចូលរួម​ប្រកួត​កីឡាបាល់ទាត់​មិន​ទាន់​បាន​ប្រកួត​ផង​បាក់ដៃ

ខេត្ដកំពង់ស្ពឺ​ ៖​ សិស្ស​ស្រី​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូៗ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ដ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល​បន្ទាប់​ពី​គេ​ប្រលែង​គ្នា​ហើយ​ដួល​បណ្ដាល​ឱ្យ​បាក់ដៃ​ឆ្វេង​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១៥​ នៅ​កន្លែង​ស្នាក់​ការ​ក្នុង​សាលា​ រៀន​សន្ដិភាព​ ស្ថិត​ក្នុង​សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ។​

​បើ​តាម​ប្រភព​ពី​លោកគ្រូ​ដែល​ជូន​ សិស្ស​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បានឱ្យ​ដឹង​ថា​ សិស្ស​ស្រី​រូប​នេះ​បាន​ដួល​បាក់ដៃ​ ខណៈ​ ដែល​នាង​ប្រឡែង​គ្នា​លេង​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​ ហើយ​នាង​គឺជា​កីឡាការិនី​ បាល់ទាត់​ដែល​ត្រូវ​បាន​ចាត់​ឱ្យមក​ប្រកួត​ នៅ​ថ្នាក់​ខេត្ដ​ ។​ នាង​មានឈ្មោះ​ វ៉ា​ន់​ ម៉ូ​លិ​កា​ អាយុ​១៣​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៦​ នៃ​អនុ​វិទ្យាល័យ​ច្រក​សៀ​ក​ ស្ថិត​ក្នុង​ ឃុំ​ត្រ​ញំ​ង​ជោ​ ស្រុក​ឱ​រ៉ា​ល់​ ខេត្ដកំពង់ស្ពឺ​។​

​លោក​ គង់​ ប៊ុ​ន​សៀង​ ជាម​ន្ដ្រី​កា​រិ​យា​ ល័យ​អប់រំ​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​ថា​ សិស្ស​ ដែល​រង​របួស​ គឺ​ពុំ​មែន​បាក់ដៃ​ក្នុង​ពេល​ ប្រកួត​នោះ​ទេ​ នាង​បាក់ដៃ​នៅ​ពេល​ សម្រាក​ដោយសារ​តែ​នាង​ប្រឡែង​លេង​ជាមួយ​មិត្ដភក្ដិ​ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩​ អាការ​របស់​នាង​បាន​ធូរស្បើយ​ ខ្លះ​ហើយ​ តែ​ទោះជា​បែប​នេះ​ក្ដី​នាង​ត្រូវ​ បាន​ក្រុម​គ្រូពេទ្យ​យកចិត្ដទុកដាក់​មើល​ ថែ​យ៉ាង​ដិត​ដល់​ ជា​ពិសេស​ក្រោម​ការ​ យកចិត្ដទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ នៃ​មន្ទីរ​អប់រំ​ និង​ខេត្ដ​ផង​ដែរ​ ។​ ខាង​គ្រូ​ក៏​ ដូច​ជា​គណៈកម្មការ​ប្រកួត​ក៏​បាន​ជូន​ ដំណឹង​នេះ​ទៅ​ដល់​ឪពុក​ម្ដាយ​ជា​អាណា​ ព្យាបាល​របស់​ក្មេង​ស្រី​នេះ​រួចរាល់​ហើយ​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ ការ​ប្រកួត​កីឡា​នេះ​ គឺជា​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ខេត្ដ​ដែល​មាន​សិស្ស​គ្រប់​បណ្ដា​ស្រុក​ទូ​ទាំង​ខេត្ដ​មក​ចូលរួម​ប្រកួត​ជា​ច្រើន​នាក់​ ៕​

7(28)