ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស​២​ក្រុម​មក​ពីសា​លា​ផ្សេង​គ្នា ​បើក​ឆាកប្រយុទ្ធ​ ដេញ​កាប់​គ្នា​​តាម​ផ្លួ​វ​ សិស្ស​ខ្លះ​របួស​ក្បាល​ដេរ​ ជាង​១០​ថ្នេរ​

ខេត្តកំពង់ឆ្នាំង​ ៖​ ឆាកប្រយុទ្ធ​រវាង​សិស្ស​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ និង​ សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ បណ្តាល​អោយ​សិស្ស​ម្នាក់​មក​ពី​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​រង​របួស​ក្បាល​ដេរ​ជាង​១០​ថ្នេរ​ ។​

​ ​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​១៨​ ខែមី​នា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្បែរ​ស្ថានីយ៍​ប្រេង​តូ​តា​ល់​ ក្នុងភូមិ​ទី​៨​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​ ។​

​ ​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹង​ថា​ កន្លង​ទៅ​នេះ​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ និង​សិស្ស​រៀន​នៅ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​ជា​ច្រើន​លើក​។​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៥​ ក្រុម​សិស្ស​ដែល​មក​ពី​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​មួយ​ក្រុម​បាន​ចូល​ទៅ​វាយ​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ដល់​ក្នុង​សាលា​ ហើយក៍​ចេញ​មក​បាត់​។​ រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១១​ក្រុម​សិស្ស​ដែល​មក​ពី​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​បាន​ចេញពី​សាលា​ នៅ​ពេល​ដែល​ក្រុម​សិស្ស​ក្រុង​កំពង់ឆ្នាំង​ជិះ​ម៉ូតូ​ដល់​ស្ថានីយ​ប្រេង​មួយ​កន្លែង​ក្បែ​សាលា​នោះ​ ក៍​ស្រាប់តែ​ មាន​ក្រុម​សិស្ស​វិទ្យាល័យ​ព្រះបាទ​ សុរា​ម្រឹត​ ជិះ​ម៉ូតូ​ដេញ​កាប់​សិស្ស​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​វិញ​ ដើម្បី​សងសឹក​ ។​ ក្នុង​ពេល​ដែល​ដេញ​កាប់​គ្នា​នោះ​បណ្តាល​អោយ​សិស្ស​ដែល​ មក​ពី​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ ម្នាក់​ឈ្មោះ​ផ​ន​ លឹ​ម​ហួរ​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ រៀន​ថ្នាក់​ទី​១១D​ បាន​រង​របួស​ក្បាល​ធ្ងន់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​

​ ​ក្រុម​ជន​បង្ករ​សមត្ថកិច្ច​នៅ​មិន​ទាន់​ឃាត់ខ្លួន​បាន​នៅឡើយ​ទេ​ ប៉ុន្តែ​បាន​ស្គាល់​អត្តសញ្ញាណ​មួយ​ចំនួន​ហើយ​ និង​កំពុង​ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕ ​ច​ន្ថា​

Narin

Narin1​ ​