ព័ត៌មានទាន់ហេតុការណ៍៖

សុខ សុវណ្ណ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមមន្ទិលសង្ស័យពីមហាជន

ភ្នំពេញ៖ ទស្សនិកជនហាក់មិនសប្បាយចិត្ត ចំពោះការសម្រេច របស់ចៅក្រមទាំង៥រូប និង គណៈវិនិច្ឆ័យ ដែលប្រកាសឲ្យកីឡារ សុចខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាមន៍លេខ២ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ គឺជាបេក្ខភាពឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកNOCK OUT SERIES ប្រភេទទម្ងាន់៦៣.៥គីឡូក្រាម ក្រោយឈ្នះកីឡាករ ផៃ គឹមហឿត មកពីក្លិបគីសែមានរិទ្ធអាជ្ញាធរជាតិអាវុធគីមីដោយពិន្ទុ កាលពីយប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៧ ។

បើទោះបីការសម្រេចនេះ គ្មានការតវ៉ាណាមួយនាំឲ្យរំខាន់ដល់ដំណើរការរៀបចំការប្រកួតក៏ពិតមែន ប៉ុន្តែ អ្នកគាំទ្រហាក់សម្តែងការមិនពេញចិត្តចំពោះលទ្ធផល ដែលគណៈវិនិច្ឆ័យសម្រេច ឲ្យកីឡាករ សុខ សុវណ្ណឈ្នះកីឡាករ ផៃ គឹមហឿតដោយពិន្ទុប្រផុតប្រផើយបែបនេះឡើយ។

ទន្ទឹមនិងការសម្រេចរបស់គណៈវិនិច្ឆ័យខាងលើនេះដែរ កីឡាករ ផៃ គឹមហឿតបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការបរាជ័យក្នុងការប្រកួតវគ្គជម្រុះវគ្គ៨នាក់ចុងក្រោយនេះ។ដោយរូបគេបានអះអាងថា ប្រសិនបើមានការប្រកួតលើកក្រោយនៅសង្វៀននេះទៀត ទំនងខ្លួនមិនចូលរួមឡើយលុះត្រាមានការជំរុញណាមួយ ពី គ្រូបង្វឹកដែលមិនអាចឡិចវេសរួច ទើបខ្លួនចូលរួមប្រកួតនៅសង្វៀននេះទៀត ។ផៃ គឹមហឿតបានបញ្ជាក់ថា លទ្ធផលនៃការប្រកួតគឺផ្ទុយដាច់ស្រឡះ ពីសកម្មភាពពិតនៅលើកសង្វៀន ព្រោះ “ខ្ញុំវាយ សុខ សុវណ្ណ៣ទឹកពេញតាមរយៈស្នៀតជង្គងបុកចំពោះ ដោយឡែក សុខ សុវណ្ណវិញ វាយបកមកលើខ្ញុំបានតិច ដូចជា ជង្គង់ កណ្តាប់ដៃ កែង គ្មានទឹកណាមួយពេញៗ ព្រមទាំងកណ្តាប់ដៃវាយម៉ាត់ផ្ទៃមុខ ប៉ុន្តែយ៉ាងណាលទ្ធផលត្រូវបានចៅក្រម និងគណៈវិនិច្ឆ័យសម្រេចប្រកាសលទ្ធផលឲ្យ សុខ សុវណ្ណឈ្នះបាត់ទៅហើយខ្ញុំពិតជាខកចិត្តខ្លាំងមែនទែន”។

NKD-36x6_outline

ដោយឡែកកីឡាករ សៅ វណ្ណា មកពីក្លិប សុភានូមានជ័យ ត្រូវបានកីឡាករ ពុទ្ធ សំបូរ មកពីក្លិប ពុទ្ធសេរីវង្ស ពោធិសែនជ័យ ប្រើស្នៀតជើងទាត់ ភ្លាត់ឆ្អឹងដៃខាងស្តាំក្នុងទឹកទី១ ខណៈដែលពុទ្ធ សំបូរទាត់ ទៅលើសៅ វណ្ណា លើកដៃរង។

ដូច្នេះ បេក្ខភាពដែលឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ សម្រាប់សប្តាហ៍ចុងក្រោយនេះ បានទៅលើកីឡាករ សុខ វណ្ណ និងកីឡាករ ពុទ្ធ សំបូរ ខណៈដែលសប្តាហ៍ទីបានទៅលើកីឡាករ ពុយ វណ្ណៈ និង មាស សុជាតិ ឡើងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដណ្តើមយកថវិកាចំនួន៤ពានដុល្លារ ពីកម្មវិធីកំពូលជើងឯក TV5 NOCK OUT SERIES ប្រភេទតម្ងន់៦៣.៥គីឡូក្រោម៕ សារីម