ព័ត៌មានទាន់ហេតុការណ៍៖

សុខ ឥសាន ៖ ជ័យជម្នះរបស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅ UN គឺជាជ័យជម្នះរបស់ជាតិខ្មែរទាំងមូល

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ជ័យជម្នះយ៉ាងខ្លាំរបស់គណៈប្រតិភូ កម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នៅបុរីញូវយ៉កសហរដ្ឋអាមេរិក គឺជាជ័យជម្នះរបស់ប្រជាជាតិខ្មែរទាំងមូល ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំនៅអង្គ ការសហប្រជាជាតិកាលពីពេលកន្លងទៅ។

លោក សុខ ឥសាន បានឲ្យដឹងនៅ ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៨ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹក នាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជាទូទាំងប្រទេសតាមរយៈការបោះឆ្នោតដែល មានប្រជាជនទូទាំងប្រទេសជាង៨៣ភាគ រយបានទៅសម្តែងឆន្ទៈក្នុងការបោះឆ្នោត។

លោកបន្តថា តាមលទ្ធផលបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតចំនួន៧៧,៧៨ភាគរយឈ្នះភ្លូកទឹកភ្លូកដី ដែលអាចបង្កើតរាជរដ្ឋាភិបាល កម្ពុជាមួយ ដោយឯកឯងដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី។ ដូច្នេះរាជរដ្ឋាភិ បាលកម្ពុជានេះ គឺជាតំណាងស្របច្បាប់ របស់ប្រជាជនកម្ពុជាទាំងមូល ។

លោកបញ្ជាក់ថា «ការណ៍ដែលគណៈ ប្រតិភូរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទៅប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ហើយ ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ធំធេងនោះជ័យជម្នះនេះក៏ជាជ័យជំនះរបស់ ប្រជាជាតិខ្មែរទាំងមូលដែរមិនមែនគ្រាន់តែជាជ័យជម្នះរបស់គណៈប្រតិភូឬរបស់ គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ ពីព្រោះគណៈប្រតិភូជាតំណាងប្រជាជាតិខ្មែរ ទូទាំងប្រទេស»។

លោកលើកឡើងទៀតថា ដូច្នេះការ ដែលមានជនអគតិមួយចនួននិយាយថា ជ័យជម្នះនេះ ជាជ័យជម្នះត្រឹមតែជារបស់គណបក្សប្រជាជនកម្ពុជាម្នាក់ឯងនោះវាគ្រាន់តែជាគំនិតទុទិ្ទដ្ឋិនិយមរំលោភការពិត ព្រមទាំងប្រឆាំងច្បាប់តែប៉ុណ្ណោះ គ្មានតម្លៃអ្វីទាល់តែសោះ៕ ហេង សូរិយា