ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធ នីសាសម្តែងតួឯកជាមួយឆន សុវណ្ណរាជក្នុងរឿងភាគថ្មី

ភ្នំពេញ៖ តារាចម្រៀងស្រគត់ស្រគុំ សុគន្ធ នីសា ត្រូវបានគេលើកឡើងថា បានបញ្ចប់ការថតខ្សែភាពយន្តរឿងភាគថ្មីកាលពីពេលថ្មីនេះ ដែលជារឿងភាគដំបូងសម្រាប់ជីវិតសិល្បៈ ពិសេសគឺការសម្តែង រួមជាមួយលោក ឆន សុវណ្ណារាជ។

ក្រោយវិលត្រឡប់ជាថ្មីមកកាន់ផលិតកម្ម ហង្សមាស តារាចម្រៀងសុគន្ធ នីសា ចាប់ផ្តើមមានមុខមាត់ជាថ្មី។ មានមុខមាត់ព្រោះតែឱកាសទទួលបានបទចម្រៀង តំណែងតួឯក្នុងរឿងភាគនិង ធ្វើជាគណ កម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាដើម។ វិលចូលទ្រនុំចាស់មិនបានមួយ ឆ្នាំផង សុគន្ធ នីសា មានបទចម្រៀងថ្មីៗជាច្រើនច្រៀងដែលសុទ្ធតែជាបទសម្រិតសម្រាំង។ ទោះបីជាឱកាសក្លាយជាតារា តំណាងផលិតផលច្រើនដូចប៉ុន្មានឆ្នាំមុនក្តីក៏កេរ្តិ៍ឈ្មោះរបស់នាងបានហក់ឡើងទៅតាមបទចម្រៀងពេញនិយមមួយចំនួន។ បទចម្រៀងរបស់ សុគន្ធ នីសា ដែលកំពុងទទួលបានការពេញនិយមពីសំណាក់អ្នក ស្ាប់គឺបទ “បើស្រឡាញ់ម្តេចទុកអូន ចោល “ “មាតាដៃមួយរយ ” និង បទ “មនុស្សអស់តម្លៃ”ជាដើម។

ក្រៅពីបាន បទចម្រៀងថ្មីៗជាច្រើនបន្តបន្ទាប់ តារា ស្រីស្រគត់ស្រគុំរូបនេះក៏ទទួលបានការ ងារថតខ្សែភាពយន្តរឿងភាគថ្មីមួយ សម្រាប់ទូរទស្សន៍ហង្សមាសផងដែរគឺ រឿង “សិសិររដូវក្នុងបេះដូង” ដោយនាង នឹងត្រូវបានតំណែងជាតួឯករួមជាមួយ តារាចម្រៀងសម្បូរមន្តស្នេហ៍លោកឆន សុវណ្ណរាជ។

ប្រភពពីផលិតករម្នាក់សុំមិនបញ្ចេញឈ្មោះលើកឡើងថា ភាពយន្ត រឿងភាគនេះបានបញ្ចប់ការផលិតហើយកាលពីពេលថ្មីនេះគឺនៅតែថ្ងៃចាក់បញ្ចាំង ប៉ុណ្ណោះ ដែលគេរំពឹងថានឹងអាចទាក់ ទាញ អ្នកនិយមទស្សនាភាពយន្តរឿង ភាគបានច្រើន ពិសេសគឺលើកមុខមាត់ សុគន្ធ នីសា។

NKD-36x6_outline

ប្រភពបន្តថា ជារឿងមនោ សញ្ចេតនាស៊ីជម្រៅ និងជាស្របទៅតាម បុគ្គលិកលក្ខណៈសម្តែងរបស់សុគន្ធ នីសា ហើយប្រសិនបើខ្សែភាពយន្តនេះ ទទួលបានជោគជ័យនាងក៏នឹងមានវាសនាបន្តថតភាពយន្តរឿងភាគថ្មីបន្តផងដែរ។

សុគន្ធ នីសាខ្លាំងខាងផ្នែកច្រៀងនិង សម្តែងនោះ ផលិតកម្មក៏បានផ្តល់ឱកាសឲ្យនាងក្លាយជាគណៈកម្មការក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ពីភពលោកមួយ ដែរគឺកម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ ថ្នាក់ពិភពលោក The Voice Kids Cambodia ដោយចាប់ផ្តើមទទួលពាក្យជាផ្លូវការហើយ នឹងដំណើរក្នុងពេលនាងពេលខាងមុខដ៏ខ្លីខាងមុខ។ គណៈកម្មការនឹងផ្តល់ការរង្វាយតម្លៃនិងបង្វឹកកូនក្រុម ជាមួយដៃ គូប្រជែងលោកព្រាបសុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញ។ ត្រង់ចំណុចនេះ ត្រូវបានគេដាក់ការសង្ស័យពីដំបូងមកម្លេ៉ះថា សុគន្ធ នីសា ចូល ហង្សមាសវិញ ដោយសារតែថ្នូរ នឹងកម្មវិធីលំដាប់ពិភពលោក ទើបនាង ដាច់ចិត្តចោលផលិតកម្មថោន និងបន្ទាប់ ពីអតីតគូស្នេហ៍ចាស់លោកសុខ ជំនោរ ចាកចេញពីផលិតកម្មហង្សមាសផងដែរ៕ វឌ្ឍនា