ព័ត៌មានទាន់ហេតុការណ៍៖

សុទ្ធតែក្រុមអ្នកញៀនល្បែងភ្នាល់២០នាក់​ត្រូវបង្ហាញមុខជាសាធារណៈឲ្យប្រជាពលរដ្ឋចំណាំមុខទុក

ខេត្តកំពង់ស្ពឺ: កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកសំរោងទង និងកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត​ បានឆ្មក់បង្ក្រាបទី​តាំងបើក​​ភ្នាល់ល្បែងស៊ីសង​ ជល់មាន់តាមទូរទស្សន៍ខ្សែ​កាប​​មួយកន្លែង ស្ថិតនៅ​ផ្ទះរបស់ឈ្មោះ ភិន ផល្លា​ ស្រី អាយុ​ ៤០ឆ្នាំ​ បើក​លក់កាហ្វេ​ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានប្រាប់ថា ករណីនេះបានឃាត់មនុស្ស​ពួកអ្នកញៀនល្បែងភ្នាល់ភ្លេចខ្លួនរួមមានរាយនាម​ ៖ ឆោម សាវ៉ុន ប្រុស អាយុ​ ​៦៥ឆ្នាំ,ចិន សឿន​ ប្រុស អាយុ​ ៤៨ឆ្នាំ, ឆុន សុខនៅ ប្រុស អាយុ​ ៥២ឆ្នាំ, ណុប ពៅ ប្រុស អាយុ​ ៥១ឆ្នាំ, ម៊ី សុខឃឿន ប្រុស អាយុ​ ៥៣ឆ្នាំ, ឃុត ថន ប្រុស អាយុ៥០ឆ្នាំ, ម៉ាច ធា ប្រុស អាយុ​ ៤៥ ឆ្នាំ, សុខ សុធា​ ប្រុស អាយុ​ ៥៤ឆ្នាំ, រុន ប៊ុនណារ៉ា ប្រុស អាយុ​ ៣៩​ឆ្នាំ ពួកគេទាំងនេះរស់នៅ​ក្នុង​ ឃុំលំហាច ស្រុកអង្គស្នួល, ហួន ហុន ប្រុស អាយុ៥៤ឆ្នាំ, កៅ សុខហៀង ប្រុស អាយុ៤១ឆ្នាំ, ជា ឈុន ប្រុស អាយុ​ ៣៧ឆ្នាំ, ជួប នី ប្រុស អាយុ៥៥ឆ្នាំ, អ៊ុន ចន្ធី ប្រុស អាយុ៤៧ឆ្នាំ, អ៊ុន ខឹម ប្រុស អាយុ៥២ឆ្នាំ, នួន សំនៀង ប្រុស អាយុ៤២ឆ្នាំ, ហុិន ជាក់ ប្រុស អាយុ​ ៣៨ឆ្នាំ, នុត គឹមហុង ប្រុស អាយុ៤៥ឆ្នាំ និង ឈ្មោះ ប៉ាច ធុល ភេទប្រុស អាយុ៥៩ឆ្នាំ ។

​ដកហូត​ ទូរ​ទស្សន៍​ ១គ្រឿងនិងម៉ូតូចំនួន ២៥គ្រឿង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល៕