ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយទិញស្រាផឹកមិនបាន កើតហិង្សាវាយជនរងគ្រោះបែកមុខបែកមាត់ រួចគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកមុខបែកមាត់ ហើយត្រូវបានមិត្តភក្តិជួយដឹកមកកាន់ប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីដាក់ពាក្យប្តឹងក្រោយ ពីមានបុរសម្នាក់វាយគាត់បែកមុខបែកមាត់ ព្រោះខឹងសុំលុយទិញស្រាផឹកមិនបាន ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិច គល់ស្ពាន៧មករា ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សន វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៤ ផ្លូវបេតុងភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកជនបង្កមិនស្គាល់ឈ្មោះទេ ស្គាល់តែមុខហើយ គ្រាន់តែដឹងថា ជាអ្នកកាងនៅទីនោះ ។

តាមសំដីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ ជនបង្កដែលជាជើងកាងនៅកន្លែងខាងលើបាន មកទារ លុយពីខ្លួន ដើម្បីទិញស្រាផឹក តែពេលនោះខ្លួនមិនឲ្យ ធ្វើឲ្យជននោះបានយកដែកចុងស្រួចមកចាក់ទម្លុះ កង់ម៉ូតូផ្នែកខាងក្រោយរបស់គាត់ ពេលនោះគាត់ស្តីឲ្យ ធ្វើឲ្យ ជននោះ ខឹងបានមកវាយខ្លួនជាច្រើនដៃ លើផ្ទៃមុខបែកឈាម និងបានគំរាមមកលើខ្លួនឲ្យមកប្តឹងទៀតផង ហើយជនបង្កបានរត់គេចខ្លួនបាត់ ។

ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចជួយតាមឃាត់ខ្លួនជនបង្ក ៕ តុង សីហា

ses (2)

ses (1)

ses