ព័ត៌មានទាន់ហេតុការណ៍៖

សូមសរសើរទឹកចិត្តសប្បុសធម៌របស់ Cristiano Ronaldo ចំពោះរឿងនេះ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិបReal Madridបានសម្រេចចិត្តលក់ពានរង្វាន់ Ballon d’Or របស់ខ្លួនមួយដើម្បីបានប្រាក់៦០ម៉ឺនផោនទៅធ្វើសកម្មភាពសប្បុរសធម៌។

ទឹកប្រាក់ដែលទទួលបានពីការលក់ពានរង្វាន់នេះនឹងត្រូវ ផ្តល់ទៅឲ្យមូលនិធិសប្បុរសធម៌ឈ្នោះ Make-A-Wish Foundation ដែលជាមូលនិធិជួយដល់កុមារដែលកំពុងមានជំងឺមិនអាចព្យាបាលបាននិងអាចបាត់បង់ជីវិត។

គួរបញ្ជាក់ថា Ronaldo បានឈ្នះពានរង្វាន់ Ballon d’Or ដែលជាពានរង្វាន់សម្រាប់កីឡាករឆ្នើមរបស់ពិភពលោកចំនួន៤ដងក្នុងឆ្នាំ2008, 2013, 2014 និង2016។ គាត់បានដាក់លក់ពានដែលគាត់ឈ្នះក្នុងឆ្នាំ២០១៣សម្រាប់ជួយកុមារ ៕ ដេវីត

NKD-36x6_outline