ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូប្រទេសមួយចំនួនដែលចោទប្រកាន់កម្ពុជា

ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) សូម ប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នានាប្រឆាំងនឹងកម្ពុជាដែលថ្លែង ដោយគណៈប្រតិភូប្រទេសជប៉ុន និងគណៈប្រតិភូប្រទេសមួយចំនួនផ្សេងទៀត។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងតាមរយៈ សេចក្តីថ្លែងការណ៍ថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួនក្នុងការចូល រួមសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់យន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងជាមួយសហគមន៍អន្តរជាតិក្នុងគោលដៅដើម្បីលើកស្ទួយ ការពារ និងគោរពសិទ្ធិ មនុស្ស ព្រមទាំងដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវនីតិរដ្ឋ។

ប្រទេសកម្ពុជាជាប្រទេសទីមួយដែលបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដែលបានដំណើរការយូរជាងគេក៏ដូចជាការសហការជាមួយនឹងអ្នករាយការណ៍ពិសេសប្រចាំប្រទេសចាប់តាំងពីឆ្នាំ១៩៩៣មក ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គណៈ ប្រតិភូយើងខ្ញុំសូមអនុញ្ញាតប្រើប្រាស់សិទ្ធិ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នានា ប្រឆាំងនឹងកម្ពុជាដែលថ្លែងដោយគណៈ ប្រតិភូនៃប្រទេសជប៉ុន និងគណៈប្រតិភូ នៃប្រទេសមួយចំនួនផ្សេងទៀត ។

ជាបឋមគណៈប្រតិភូយើងខ្ញុំសូម បញ្ជាក់អះអាងសាជាថ្មីម្តងទៀតថា កម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តដ៏មោះមុតរបស់ ខ្លួនក្នុងការចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់យន្តការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ និងជាមួយសហគមន៍អន្តរ ជាតិក្នុងគោលដៅដើម្បីលើកស្ទួយ ការពារ និងគោរពសិទ្ធិមនុស្ស ព្រមទាំងដើម្បីជំរុញ លទ្ធិប្រជាធិបតេយ្យ និងគោរពឲ្យបាន ខ្ជាប់ខ្ជួននូវនីតិរដ្ឋ ។

កម្ពុជាបានទទួលយក៧៩,៥ភាគរយ នៃអនុសាសន៍ដែលធ្វើឡើងនៅជុំទី២នៃ យន្តការពិនិត្យរបាយការណ៍ជាសាកល តាមកាលកំណត់ (UPR)។ កម្ពុជាបាន អនុម័តលិខិតូបករណ៍សិទ្ធិមនុស្សអន្តរ ជាតិស្នូលចំនួន៨ ក្នុងចំណោម៩ និងមាន ការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវកាតព្វ កិច្ចរបស់ខ្លួន។ ដូចនេះហើយបានជាកាល ពីថ្មីៗនេះប្រទេសកម្ពុជាត្រូវបានដកចេញ ពីបញ្ជីសាធារណៈមាត្រា១៧នៃពិធីសារ បន្ថែមលើអនុសញ្ញាប្រឆាំងទារុណកម្ម (OPCAT) ។

បន្ថែមពីនេះទៀតនាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋ កិច្ចជាមធ្យម៧ភាគរយក្នុងរយៈពេល២ ទសវត្ស។ សម្រាប់រយៈពេល២០ឆ្នាំគិតពី ឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៨ ផលិតផលក្នុង ស្រុកសរុបបានកើនពី៣.១០៦ដល់ ២៤.៦០៥លានដុល្លារអាមេរិក។ អត្រា ភាពក្រីក្របានថយចុះគួរឲ្យកត់សម្គាល់ពី ៥៣,២ភាគរយ មកត្រឹម១៣,៥ភាគរយ ។ល។ និង ។ល។

លើសពីនេះទៀតក្នុងនាមប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិដោយសេរី ក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាល ដែលខ្លួនពេញចិត្តតាមរយៈការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងតាមកាលកំណត់ ជាទៀងទាត់រួមបញ្ចូលទាំងការបោះឆ្នោត ដែលនឹងឈានមកដល់នៅថ្ងៃទី២៩ ខែ កក្កដាខាងមុខនេះដែលមានការចូលរួមពី គណបក្សនយោបាយចំនួន២០ ដែលបាន ចុះឈ្មោះធ្វើការប្រកួតប្រជែងលើកលែង តែគណបក្សមួយប៉ុណ្ណោះដែលត្រូវបាន រំលាយដោយសាលដីកាតុលាការកំពូល ដែលមានលក្ខណៈផ្លូវច្បាប់សុទ្ធសាធ ហើយមិនអនុញ្ញាតឲ្យមានការប្តឹងសុំជំនុំជម្រះ ករណីឡើងវិញឡើយ ហើយរដ្ឋាភិបាល ឬ គណបក្សកាន់អំណាចមិនមានតួនាទីអ្វី នៅក្នុងការអនុវត្តពាក់ព័ន្ធនឹងសេចក្តី សម្រេចរបស់តុលាការឡើយ ។

រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និង ជំនួយរបស់សហគមន៍អន្តរជាតិ ជាពិសេស បន្តការគាំទ្រ និងការចូលរួមចំណែកឥត ឈប់ឈរ និងឥតងាករេរបស់រដ្ឋាភិបាល ជប៉ុនចំពោះគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប.) និងដំណើរការ បោះឆ្នោតនៅកម្ពុជា។ ច្បាស់ណាស់ធន ធានដ៏មានសារប្រយោជន៍ទាំងនេះនឹង កាន់តែពង្រឹងសមត្ថភាព និងលទ្ធភាព របស់ គ.ជ.ប. ក្នុងការបង្កើតបរិយាកាស អំណោយផលសម្រាប់ការបោះឆ្នោតឲ្យ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងប្រកប ដោយសណ្តាប់ធ្នាប់ដែលអាចទទួលយក បានពីគ្រប់ភាគី ។

ទោះជាយ៉ាងណាក៏ដោយដូចបាន បង្ហាញតាមរយៈការបោះឆ្នោតពីលើកមុនៗ មកហើយ កម្ពុជាធ្លាប់ទទួលរងនូវការធ្វើ បុរេវិនិច្ឆ័យដោយភាពលម្អៀង និងការ បដិសេធការទទួលស្គាល់ដោយក្រុម ដដែលៗមួយចំនួនចំពោះដំណើរការបោះ ឆ្នោតរាប់បញ្ចូលទាំងលទ្ធផលនៃការបោះ ឆ្នោត បើទោះជាការបោះឆ្នោតត្រូវបាន អ្នកសង្កេតការណ៍អន្តរជាតិទទួលស្គាល់ យ៉ាងទូលំទូលាយថា បានប្រព្រឹត្តទៅ ដោយសេរី និងយុត្តិធម៌ក៏ដោយ។ គ្មានអ្វី គួរឲ្យភ្ញាក់ផ្អើុលទេដែលការបដិសេធ និង ភាពលម្អៀងនេះបានក្លាយទៅជាប្រពៃណី នៃការអនុវត្តនយោបាយ និងយុទ្ធសាស្ត្រ ទាមទាររបស់គណបក្សប្រឆាំង និងបក្ខ ពួករបស់គេ ។

ដូច្នេះហើយដើម្បីចៀសវាងប្រវត្តិ សាស្ត្របែបនេះកុំឲ្យកើតមានដដែលៗ គណៈប្រតិភូយើងខ្ញុំសូមឆ្លៀតឱកាសនេះ អំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ដែលបានសម្តែងការព្រួយបារម្ភ ហើយ បានអំពាវនាវឲ្យមានការបោះឆ្នោតដោយ សេរី និងយុត្តិធម៌សូមបន្តផ្តល់ការគាំទ្រ និងជំនួយឧបត្ថម្ភដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួមបញ្ចូលទាំងដំណើរ ការនៃការបោះឆ្នោតទាំងមូល និងសូម បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនចូលរួម សង្កេតការណ៍នៅក្នុងការបោះឆ្នោតខាង លើផងដែរ ៕