ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ចជប៉ុនអាចនឹងវិលទៅរកតំណែងទីពីរលើពិភពលោកវិញ ក្នុងពេលចិន អាមេរិក កំពុងប្រឈមសង្គ្រាមពាណិជ្ជកម្ម

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចជប៉ុន មានសន្ទុះកើនឡើងយ៉ាងខ្លាំង ក្រោយការធ្លាក់ចុះ ធ្វើឲ្យបាត់បង់តំណែងប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក ។ នៅពេលនេះ គឺជាឧកាស់ដ៏ល្អរបស់ជប៉ុន ខណៈដែលចិន មហាអំណាចសេដ្ឋកិច្ចទីពីរ កំពុងប្រឈមសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ។

ប៉ុន្តែជប៉ុន ក៏អាចរងផលប៉ះពាល់ផងដែរ ពីសង្គ្រាមពាណិជ្ជកម្មទាំងនោះ ប៉ុន្តែមិនប៉ះពាល់ខ្លាំងដូចប្រទេសចិនឡើយ ។ យោងតាមទិន្នន័យ ពីការិយាល័យខុទ្ទកាល័យ របស់ក្រសួងសេដ្ឋកិច្ចជប៉ុនបានឲ្យដឹងថា សេដ្ឋកិច្ចបានកើនឡើង ០,៥ភាគរយពីមួយត្រីមាស ទៅមួយត្រីមាសនៅ ក្នុងអំឡុងពេល ខែមេសា ដល់ខែមិថុនា ប្រៀបធៀបជាមួយនឹងការថយចុះ ០,២ ភាគរយនៅក្នុងខែមករា ដល់ខែមីនា ។ តួលេខនៃការលូតលាស់ប្រចាំឆ្នាំ១,៩ ភាគរយ គឺប្រសើរជាងការរំពឹង ទុករបស់ក្រុមអ្នកវិភាគដោយទទួល បានកំណើនសេដ្ឋកិច្ច ០,៣ ភាគរយ ។

ទិន្នន័យនេះ តំណាងឲ្យការផ្លាស់ប្តូររហ័ស បន្ទាប់ពីការរីកចម្រើននៃកំណើន ៨ត្រីមាសជាប់ៗ គ្នាបាន បញ្ចប់នៅខែមករាដល់ខែមីនា ដែលធ្វើឲ្យរំខានដល់ការឈ្នះ ដែលមិនធ្លាប់មានចាប់ តាំងពីថ្ងៃ ដែលមានការភ្ញាក់ផ្អើលនៃ “អព្ភូតហេតុដ៏អស្ចារ្យ” របស់ជប៉ុនក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ ។

ប៉ុន្តែក្រុមអ្នកវិភាគបានព្រមានថា សង្គ្រាមពាណិជ្ជកម្មដែលដឹកនាំដោយអាមេរិកអាចជាកត្តា ហានិភ័យដ៏ចម្បងមួយសម្រាប់ សេដ្ឋកិច្ចមួយ នៅតែតស៊ូដើម្បីឈ្នះការប្រយុទ្ធប្រឆាំង នឹងវិបត្តិផរណា។ លោកប្រធានាធិបតីអាមេរិក Donald Trump បានរារាំងគូប្រជែង និងសម្ព័ន្ធ មិត្តជាមួយនឹងវោហាសាស្ត្រពាណិជ្ជកម្មដ៏ឃោរឃៅ និងពន្ធនាំចូល ដែលបានធ្វើឲ្យប៉ះ ពាល់ដល់វិស័យផ្សេងៗរាប់ ចាប់ពីវិស័យ កសិកម្មដល់រថយន្ត ៕ ម៉ែវ សាធី