ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​កំណើន​៧​ ភាគរយ​នៅ​ឆ្នាំ​២០១៦​វិស័យ​កាត់ដេរ​ ​

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ នៅ​វិមាន​រដ្ឋសភា​សម្ដេច​ អគ្គ​មហា​ពញា​ចក្រី​ហេង​ សំ​រិ​ន​ ប្រធាន​ រដ្ឋសភា​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​ សាលា​ស្ដី​ពី​ “​ការ​កសាង​ក្របខ័ណ្ឌ​ន​យោ​ បាយ​ម៉ាក្រូសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សាធារណៈ​ឆ្នាំ​២០១៦”​ ដោយ​មានការ​ ចូលរួម​ពី​សមាជិក​សភា​ព្រឹទ្ធសភា​ និង​ មន្ដ្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រមាណ​ ៣០០​នាក់​ ។​

​នៅ​ក្នុង​ឱកាស​នោះ​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​មាន​ប្រសាសន៍​បញ្ជាក់​ ថា​ សិក្ខាសាលា​នេះ​ដើម្បី​ឱកាស​ដល់​ សមាជិក​សភា​ព្រឹទ្ធសភា​ឈ្វេងយល់​អំពី​ ម៉ាក្រូសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាធារណៈ​ ឆ្នាំ​២០១៦​ ក្នុង​ការ​រៀបចំសេចក្ដី​ព្រាង​ ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦​ ។​

​សម្ដេច​ហេង​ សំ​រិ​ន​ មាន​ប្រសាសន៍​ បន្ដ​ថា​ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​ គោលបំណង​ផ្ដល់​ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​សមាជិក​សភា​ព្រឹទ្ធសភា​ដែល​ជា​តួអង្គ​សំខាន់​ក្នុង​ការ​តាក់តែង​ច្បាប់​តាមដាន​ការ​អនុវត្ដ​ច្បាប់​អំពី​គោលនយោបាយ​យុទ្ធសាស្ដ្រ​ថវិកា​ និង​គោល​ នយោបាយ​យុទ្ធសាស្ដ្រ​ថវិកា​ និង​ការងារ​ បច្ចេកទេស​នៃ​ការ​កសាង​ថវិកាជាតិ​ ។​

​លោក​ជាម​ យៀ​ប​ ប្រធាន​គណៈ​កម្ម​ ការ​ទី​២​នៃ​រដ្ឋសភា​មាន​ប្រសាសន៍​បញ្ជាក់​ថា​ តាម​ការ​ព្យាករ​របស់​IMF​មូលនិធិ​ អន្ដរជាតិ​សម្រាប់​តំបន់​អាស៊ី​បាន​បង្ហាញ​ ថា​ កម្ពុជា​នឹង​មាន​កំណើនសេដ្ឋកិច្ច​ ប្រកបដោយ​ភាពរឹងមាំ​នៅ​ឆ្នាំ​នេះ​និង​ ២​ទៅ​៣​ឆ្នាំ​បន្ទាប់​ទៀត​ដោយសារ​ឥទ្ធិពល​នៃ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក​និង​អាច​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នៃ​តម្លៃ​ ប្រេង​នៅ​លើ​ទីផ្សារ​អន្ដរជាតិ​ និង​ទៅ​ អនាគត​ ។​

​លោក​អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ដ្រីក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា​ ក្នុង​ក្របខ័ណ្ឌ​ ម៉ាក្រូសេដ្ឋកិច្ច​ឆ្នាំ​២០១៦​បាន​កំណត់​ ដាក់​ចេញ​គោលដៅ​កំណើន​ក្នុង​រង្វង់​ ៧​ភាគរយ​ដែល​ក្នុង​នោះ​វិស័យ​កសិកម្ម​ មាន​កំណើន​៤,៣​ភាគរយ​ ឧស្សាហកម្ម​ ៩,៦​ភាគរយ​ វិស័យ​សេវាកម្ម​ប្រមាណ​ ៦,៥​ភាគរយ​ ខណៈ​ដែល​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​នៅ​តែ​បន្ដ​ដើរតួ​នាទី​ជា​ ចន្ទល់​សំខាន់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ ជាតិ​ ។​ ជាមួយ​គ្នា​នោះ​វិស័យ​កសិកម្ម​នៅ​ តែ​បន្ដ​ទួ​នាទី​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ ៕ ហេង​ ន​រិ​ន្ទ្រ​

Heng-norin


ចែករំលែក៖