ព័ត៌មានទាន់ហេតុការណ៍៖

សេះបង្កង់Juventus ឈ្នះជើងឯកអ៊ីតាលី Serie A ចំនួន៧សម័យជាប់គ្នា

ក្រោយប្រកួតស្មើគ្នា ០ទល់នឹង០ជាមួយ Roma ក្រុមសេះបង្កង់Juventus បានក្លាយទៅជាក្រុមជើងឯកអ៊ីតាលី Serie Aឆ្នាំ២០១៨នេះ ហើយវាគឺជាពានទី៧ ជាប់គ្នាបើគិតចាប់តាំងពីឆ្នាំ២០១២មក។

ក្រុមសេះបង្កង់ទើបតែទទួលពានអ៊ីតាលីCup ដោយឈ្នះលើក្រុមAC Milan ដោយលទ្ធផល 4-0 កាលពីពាក់កណ្តាលសប្តាហ៍នេះ ហើយពួកគេក៏បានជប់ លៀងម្តងទៀតក្រោយប្រកួតស្មើនឹងក្រុមខ្លាំង Roma។ Juventusទទួលបាន៩០ពិន្ទុក្នុង ចំណោម៣៧ប្រកួតឈរពីលើក្រុមលេខ២Napoliចំនួន៤ពិន្ទុខណៈដែលកម្មវិធីប្រកួតនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ ។

គួរបញ្ជាក់ថា នេះគឺជាពានរង្វាន់ទី៣៤របស់ក្រុមសេះបង្កង់Juventusផងដែរ ៕ ដេវីត