ព័ត៌មានទាន់ហេតុការណ៍៖

សោកនាដកម្មប្រទេសឡាវដោយសារតែបាក់ទំនប់វារីអគ្គិសនី

ប្រទេសឡាវបានជួបនូវសោកនាដកម្ម មួយ ដោយសារតែបាក់ទំនប់វារីអគ្គិសនី Xe Pian Xe Nampoy Attapeu ស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសឡាវ កាលពីថ្ងៃទី២៣ ខែកក្កដា បណ្តាលឲ្យពលរដ្ឋរាប់រយនាក់ ស្លាប់ និងបាត់ខ្លួន។

គ្រោះថ្នាក់បាក់ទំនប់ Xe Pian Xe Nam Poy Attapeu ដែលកំពុងសាងសង់ឡើង ដោយក្រុមហ៊ុន PNPX។ គ្រោះថ្នាក់ខាងលើបណ្តាលឲ្យមនុស្សបាត់ខ្លួនរាប់រយ នាក់ ស្ថិតនៅ៦ភូមិផ្សេងគ្នា ក្នុងស្រុក Sanamxay ខេត្ត Attapeu ភាគអាគ្នេយ៍ប្រទេស ឡាវ។

សារព័ត៌មានឡាវ LNA បានផ្សាយថាពលរដ្ឋដែលបាត់ខ្លួនអាចនឹងស្លាប់។ បច្ចុប្បន្នមានពលរដ្ឋ ៦.៦០០នាក់គ្មានផ្ទះសម្បែងរស់នៅដោយសារតែទឹកជន់លិច។ មន្ត្រីក្នុងតំបន់បានប្រើប្រាស់គ្រប់មធ្យោ បាយដើម្បីជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ពេលទឹកជន់កើនឡើង យ៉ាងឆាប់រហ័ស និងហូរលឿន។

សារព័ត៌មាន ABC Laos News បាន ផ្សាយពីរូបភាពបង្ហាញឲ្យឃើញថា ពលរដ្ឋ ជាច្រើនត្រូវឡើងលើដំបូលផ្ទះរង់ចាំការ ជួយសង្គ្រោះ។

ក្រុមហ៊ុនសាងសង់ PNPC បានប្រកាស ថា ហេតុការណ៍ខាងលើ បណ្តាលឲ្យទឹកប្រមាណ៥ពាន់លានម៉ែត្រគូប ហូរចូលដង ទន្លេ Xe Pain។ មកទល់ពេលនេះ មន្ត្រីក្នុងតំបន់មិនទាន់អាចបញ្ជាក់ពីតួលេខឲ្យបានច្បាស់ពីចំនួនពលរដ្ឋបាត់ខ្លួននៅឡើយ ដោយកំពុងតែប្រមូលព័ត៌មាន។

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានលុបកិច្ចប្រជុំរបស់រដ្ឋ ដើម្បីដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីទៅកាន់ កន្លែងកើតហេតុដើម្បីជួយដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា។

ក្រុមហ៊ុន PNPC បានបង្កើនឡើងនៅ ឆ្នាំ២០១២ ដោយមានឯកទេសនៅក្នុងការ សាងសង់ និងដំណើរការគម្រោងថាមពលអគ្គិនីដោយប្រើប្រាស់ថាមពលទឹកសម្រាប់ ប្រទេសឡាវ និងថៃ។

គម្រោងសាងសង់វារីអគ្គិសនីមាន ទំនប់ទឹក៣ គឺ Houay Makchan, Xe Pian និង Xe Namnoy ស្ថិតនៅដៃនៃដងទន្លេ មេគង្គ។ ទន្ទឹមនឹងនោះ ទឹកនៅដងទន្លេ Xe Namnoy មានជម្រៅ ៧៣ម៉ែត្រ ប្រវែង ១.៦០០ម៉ែត្រ អាចផ្ទុកទឹកបានជាង១ពាន់ ម៉ែត្រគូប ភាគច្រើនទឹកហូរមកពីទន្លេ Xe Namnoy និងXe Pian៕ ម៉ែវ សាធី