ព័ត៌មានទាន់ហេតុការណ៍៖

សំណង់សង់អត់ច្បាប់និងរំលោភចំណីផ្លូវប្រវែង ៧,៥០ម៉ែត្រក្នុងនៅសង្កាត់ឃ្មួញពេលនេះសង់ជិតរួចហើយ

ភ្នំពេញ៖ ទីតាំងការដ្ឋានសំណង់ដ៏ធំមួយកន្លែង ដែលគេដឹងថាមិនមានច្បាប់អនុញ្ញាត និងសង់រំលោភនៅលើចំណីផ្លូវសារធារណះប្រវែង ៧,៥០ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌសែន សុខចុះណែនាំឲ្យរុះរើចេញ ប៉ុន្តែការរុះរើនោះ គឹមានប្រវែងតែ ២,៥០ម៉ែត្រប៉ុណ្ណោះហើយបើគិតមកដល់ ពេលនេះសង់ជិតរួចរ៉ាល់ហើយ ។ ទីតាំងសំណង់ខាងលើនេះស្ថិតនៅតាមបណ្តាយ ផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរសំណង់ខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខបាន ចុះផ្អាក់ការសាងសង់សំណង់ដ៍ធំមួយកន្លែងនេះ ម្តងហើយបន្ទាប់ពីរកឃើញថា ម្ចាស់ការដ្ឋានសំណង់ លួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងបានសង់រំលោភ យកលើចំណីផ្លូវប្រវែងដល់ទៅ ៧,៥០ម៉ែត្រ ដែលមានតំណាងម្ចាស់ឈ្មោះ ទន់ មួយ ភេទស្រី ជាអ្នកមើលការខុសត្រូវនៅទីនោះ។ ការដ្ឋានសំណង់មួយនេះត្រូវបានតំណាងម្ចាស់ប្រាប់ថា សង់ជាបន្ទប់សម្រាប់ជួលស្នាក់នៅប្រមាណ ១១៥បន្ទប់ ។

មន្ត្រីសាលាខណ្ឌប្រាប់ថា ការដ្ឋានសំណង់ដ៍ធំមួយនេះ មិនត្រឹមតែសាងសង់អត់ច្បាប់អនុញ្ញាតនោះទេ ថែមទាំងសង់រំលោភលើចំណីផ្លូវសារធារណៈទៀតផងមានប្រវែង ៧,៥០ម៉ែត្រ ឯណោះ ។ ហេតុដូច្នេះហើយទើបលោកអភិបាលខណ្ឌសែនសុខបញ្ជាឲ្យមន្ត្រីជំនាញចុះផ្អាកឲ្យខាងតែបានទោះស្ថិតក្នុងកាលទេសៈអ្វីក៏ដោយ។

មានការខ្សឹបខ្សៀវថាក្រោយពីចុះ ផ្អាកសំណង់ខាងលើបានមួយរយៈ គេបានឃើញម្ចាស់ ការដ្ឋានសំណង់មួយនេះបានចូលទៅជួបលោក បុឹល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ ដែលទើបឡើងមកកាន់ដំណែងថ្មី ។ ក្រោយពីជួបហើយត្រូវបានអាជ្ញាធរខណ្ឌសែនសុខចុះណែនាំឲ្យរុះរើម្តងទៀត ប៉ុន្តែការរុះរើនោះទៀតសោតមានតែប្រវែងតែ ២,៥០ម៉ែត្រប៉ុណ្ណោះបើទោះបីដឹងថាការសាងសង់គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវក៏ដោយ។

ប្រជាពលរដ្ឋលើកឡើងថាទាល់តែសាងសង់ជិតរួចរាល់ហើយទើបអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះត្រួតពិនិត្យបានដឹងថាគ្មានច្បាប់អនុញ្ញាតនិងសង់រំលោភយកចំណីផ្លូវ សាធារណៈប្រវែង ៧,៥០ម៉ែត្រ ។  ប្រជាពលរដ្ឋលើកជាសំណួរថា តើអាជ្ញាធរខណ្ឌសែនសុខធ្វើបែបនេះត្រឹមត្រូវតាមច្បាប់ នៃការសាងសង់ដែរឫទេ ? ៕

0c84f3b4-44ed-43ca-afa3-3f53f86ff5f6

5515f642-3326-46ce-8b62-eb24d6386a41

43411be0-228a-4398-b610-6bb208a81e0c