ព័ត៌មានទាន់ហេតុការណ៍៖

សំណាង១ ក្នុង១ពាន់គ្រោះថ្នាក់ កំពុងជីកដីប្រឡាយប៉ះមីនតោនផ្ទុះឡើងកក្រើកដី

ខេត្តស្វាយរៀង៖ នេះចាត់ទុកថា ជាសំណាង១ ក្នុង១ពាន់គ្រោះថ្នាក់ ខណៈកំពុងជីកដីប្រឡាយ ប៉ះមីនតោនផ្ទុះឡើងកក្រើកដី ហើយសំណាងមិនរងរបួសមនុស្សស្ថិតនៅក្នុងខេត្តស្វាយរៀង ។

អេស្ការវ័ទរមួយគ្រឿង ខណៈកំពុងជីកប្រឡាយស្រាប់តែកាយប៉ះចំមីនតោនបណ្ដាលអោយផ្ទុះសំណាងមិនរងគ្រោះដល់មនុស្ស និងសត្វខណៈខូចខាតផ្ទះបន្តិចប៉ុណ្ណោះ។

ហេតុការណ៍ផ្ទុះមីនតោននេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។

លោកឆោម សំអាត អធិការនគរបាលស្រុករំដួលបានអោយដឹងថា ចំពោះផ្ទះដែលខូចខាតដោយសារមីនតោនផ្ទុះមានឈ្មោះ សារឿម អាយ៥៥ឆ្នាំ និងម្ចាស់ផ្ទះមួយខ្នងទៀតមានឈ្មោះ សុខ ពៅអាយុ៤១ឆ្នាំ ដោយផ្ទះរបស់ពួកគាត់ គ្រាន់តែរងអំបែងគ្រាប់ផ្ទុះប៉ុណ្ណោះ ។

ចំពោះអ្នកបើកអាស្ការទ័រមិនបានរងគ្រោះថ្នាក់ដល់អាយុជីវិតមាន ឈ្មោះ ភូង សារូត អាយុ៣៧ឆ្នាំ មានទៅលំនៅក្នុងក្រុងស្វាយរៀង ។

តាមលោក ភូងសារូតបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គឺរូបលោកបានបើកអាស្កាវ័ទ័រដូចសព្វដង ខណៈជីកប្រឡាយគាស់ដី ស្រាប់តែប៉ះចំមីនតោន ដែលកប់ដីបណ្ដាលអោយផ្ទុះឡើងកក្រើកដី បង្កអោយមានការភ្ញាក់ផ្អើលនាំគ្នាចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចតែម្ដង ។

NKD-36x6_outline

ប្រភពបន្តថា រីឯរូបគេមិនបានរងរបួសអ្វីនោះទេ គ្រាន់តែខូចខាតប្រដាប់ជីកអាស្ការវ័ទរបន្តិចបន្តួចប៉ុណ្ណោះ៕  យឹម សុថាន

3 2 1 ee

 

13413928_1105772689483917_530224842_n