ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿង​បឹង​ព្រែក​ទប់​ប្រភព​ទឹក​ស្អាត​សម្រាប់​អ្នក​ក្រុងព្រះសីហនុ​ អាជ្ញាធរ​នៅ​តែ​ទទួល​ការ​រិះគន់​

ខេត្ត​ព្រះ​សីហ​នុ​៖ ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ ភាព​ស្ងប់ស្ងាត់​នៃ​ការ​ចាក់​ដី​រំលោភ​បំពាន​ផ្ទៃ​បឹង​ព្រែក​ទប់​ប្រភព​ទឹក​ស្អាត​សម្រាប់​អ្នក​ក្រុងខព្រះសីហនុ​ ស្រាប់តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ដើមខែ​ឧសភា​ ឆ្នាំ​២០១៥​នេះ​បាន​កម្រើក​ឡើង​វិញ​ ដោយ​មាន​សំអាង​លើ​លេស​ ស​.​ជ​.​ណ​.​របស់​សាលាខេត្ត​ព្រះ​សីហ​នុ​ទើបនឹង​ចេញ​ឲ្យ​។​ ប៉ុន្តែ​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​លេខ​១៨២​ស​ជ​ណ​/១៥​របស់​សាលាខេត្ត​ពេល​នេះ​វា​ផ្ទុយ​ទៅ​នឹង​
​ការ​អនុវត្ត​ផ្ទាល់​របស់​អ្នក​ស្នើ​សុំ​ ដោយ​ ខ្លឹម​សារបាន​បញ្ជាក់​ថា​ ស្នើ​សុំ​ចាក់​ដី​បំពេញបន្ថែម​និង​ដាំ​កូន​​ឈើ​ បំពេញបន្ថែម​ តាម​សេចក្តីជូនដំណឹង​លេខ​៤៩៤​ស​ជ​ណ​/១២​របស់​ទីស្តីការ​គ​ណះ​រដ្ឋមន្ត្រី​។ ​ប៉ុន្តែ​​អ្វី​ដែល​ជា​ការ​កត់សំគាល់​ ម្ចាស់​អ្នក​ស្នើ​សុំ​ខេត្ត​បាន​បន្លំ​ ពាក្យ​ពេ​ជ​ ក្នុង​ខ្លឹមសារ​មួយ​ចំនួន​ធ្វើ​ឲ្យ​សាលា​​ខេត្ត​ព្រះ​សីហ​នុ​ អូ​ខេ​ តែ​ម្តង​ ។​

​ជុំវិញ​ករណី​ចាក់​ដី​លប់​ផ្ទៃ​បឹង​ព្រែក​ទប់​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​នេះ​ ត្រូវ​បាន​លោក​ ឈិ​ត​
​សុ​ខុន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ថ្មី​ បាន​បដិសេធ​ប្រាប់​អ្នកកាសែត​ ថា​ លោក​ មិន​បាន​ចេញ​ច្បាប់​ឫ​សេចក្តីជូនដំណឹង​ណាមួយ​ឲ្យ​ទៅ​ក្រុម​ត្រីងៀត​ឆ្លៀត​ពង​ដឹក​ដី​យក​មក​ចាក់​លប់​ផ្ទៃ​បឹង​ព្រែក​ទប់​ក្នុង​គោលបំណង​រំលោភ​ធ្វើ​កម្ម​សិទ្ធ​អ្វី​នោះ​ទេ​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៣​ខែមេសា​ឆ្នាំ​២០១៥
​សាលាខេត្ត​បាន​ចេញ​លិខិត​ជូនដំណឹង​លេខ​១៨២​ស​ជ​ណ​/១៥​ដែល​មានកម្ម​វត្ថុ​សំណើសុំ​ចាក់​ដី​បំពេញបន្ថែម​និង​ដាំ​កូន​ឈើ​បំពេញបន្ថែម​ឲ្យ​ស្រប​តាម​លិខិត​លេខ​៤៩៤​ស​ជ​ណ​ចុះ​ថ្ងៃ​ទី​១១​ខែឧសភា​ឆ្នាំ​២០១២​របស់​ទីស្តីការ​គ​ណះ​រដ្ឋមន្ត្រី​យោង​តាម​លិខិតស្នើ​សុំ​របស់​លោក​ហេង​ ប៉ិច​កាលពី​ថ្ងៃ​ទី​២៤​ ខែ​​កុ​ម្ភះ​ឆ្នាំ​២០១៥​ ចំពោះ​ការ​ចេញ​សេចក្តីជូនដំណឹង​លេខ​១៨២​ស​ជ​ណ​/១៥​របស់​ខេត្ត​នោះ​គឺ​សំដៅលើ​
​ការ​អភិវឌ្ឍន៍​ផ្លូវ​ជុំវិញ​ផ្ទៃ​បឹង​ព្រែក​ទប់​ ដោយ​ចាក់​ដី​បំពេញ​ផ្លូវ​និង​ដាំ​កូន​ឈើ​លើ​ផ្លូវ​ មិនមែន​ឲ្យ​ដឹក​ដី​មក​
​ចាក់​លប់​ផ្ទៃ​បឹង​ ផ្តេសផ្តាស​នោះ​ទេ​ ។​

​លោក​ ឈិ​ត​ សុ​ខុន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ បើ​ ម្ចាស់​សំណើរ​អនុវត្ត​ខុស​ពី​ខ្លឹមសារ​នៃ​សេច​
​ក្តី​ជូនដំណឹង​របស់​សាលាខេត្ត​ព្រះ​សីហ​នុ​ គឺជា​ទ​ង្វើ​ ខុសច្បាប់​ សាលាខេត្ត​និង​ចាត់​មន្ត្រី​ជំនាញ​ចុះ​
​ទៅ​ពិនិត្យ​និង​ធ្វើការ​ហាមឃាត់​ ជា​បន្ទាន់​ ។​

​ទោះជា​យ៉ាងនេះ​ក្តី​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ខែឧសភា​ឆ្នាំ​២០១៥​នេះ​សកម្មភាព​ដឹក​ដី​ចាក់​លប់​ផ្ទៃ​បឹង​
​ព្រែក​ទប់​ នៅ​តែ​បន្ត​យ៉ាង​សកម្ម​ដដែល​ បាន​ធ្វើ​ឲ្យ​មហាជន​រិះគន់​ថា​ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ អ​សមត្ថ​
​ភាព​ក្នុង​ការ​បង្ក្រាប​ករណី​បំពាន​ ស​ជ​ណ​ របស់​ខ្លួន​ យ៉ាង​ពិតប្រាកដ​ ។​ ប្រការ​នេះ​មហាជន​ស​ង្ស​យ័​ថា​
​អាច​មក​ពី​អំណាច​របស់​ម្ចាស់​អ្នក​រំលោភ​ដី​ដែល​ មាន​គេ​និយាយ​ជា​ចាម​អារាម​ថា​ អ្នក​រំលោភ​ដី​បឹង​ព្រែក​ទប់​នោះ​សុទ្ធតែ​ផ្កាយ​ពីរ​ និង​ផ្កាយ​បី​ទៀត​ផង​ ៕ ឆ្លាម​សមុទ្រ

IMG-20150603-WA0036_resized
IMG-20150603-WA0037_resized