ព័ត៌មានទាន់ហេតុការណ៍៖

សំរាមជាង២០០តោននៅខាងក្រោយផ្សារស្ទោងត្រូវអាជ្ញាធរចុះយុទ្ធនាការដើម្បីរៀបចំសោភ័ណភាព

ខេត្តកំពង់ធំ ៖ សំរាមជាង២០០តោននៅខាងក្រោយផ្សារស្ទោងត្រូវបានលោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោងដឹកនាំកំលាំកងរាជអាវុធហត្ថ នគរបាល រួមជាមួយមេភូមិ មេឃុំ ប្រជាពលរដ្ន និងអាជីវករ ចុះកើបប្រមូលដឹកជញ្ចូនយកចេញអោយអស់ ដើម្បីរៀបចំផ្សារអោយមានសោភ័ណភាពចៀសផុតពីភាពស្មោគគ្រោគ នៅថ្ងៃខាងមុខ ។ ហេតុការណ៍នេះបាន ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិ ឃុំ កំពង់ចិនត្បូងស្រុកស្ទោង ខេត្តកំពង់ធំ។

តាមការអោយដឹងពីម្ចាស់ផាស៊ីផ្សារបានអោយដឹងថា យើងបានណែនាំ អាជីវករទាំងអស់ជាញឹកញាប់ ថាក្រោយពីលក់ដូររួចត្រូវវិចខ្ចប់ការសំណល់អោយបានត្រឹមត្រូវ ហើយយកទៅដាកក្នុងធុងរម៉កសំរាម ខាងមុខផ្សារដើម្បីងាយស្រួលអោយគេដឹកជញ្ចូនចេញតែអាជីវករបានត្រឹមតែ ឆ្លើយ អោយរួចតែពីមាត់ហើយ ក៏បោះសំរាមទាំងនោះចោលនៅកន្លែងដដែល នេះជាបញ្ហាមួយដោយសារតែអាជីវករ មិនព្រមសហការជាមួយអាជ្ញាធរ ជាមួយផាស៊ីផ្សារ មិនគោរពវិន័យថ្លៃថ្នូរ គ្មានសណ្ដាបធ្នាប់ មិនអោយតំលៃខ្លួនឯង ហើយឆ្លើយដាក់ផាស៊ីផ្សារ ដាក់អាជ្ញាធរ ដោយមិនទទួលខុសត្រូវលើខ្លួន ដែលជាអ្នកប្រព្រឹត្ត ជាអ្នកប្រើប្រាស់ស៊ីចុកបុកទំពារ ជាអ្នករស់នៅ និងជាអ្នកធ្វើអាជីវកម្មនោះទេ ចំណែកការបង់ផាស៊ីវិញគឺពួកគាត់មិនបានបង់តាមការកំណត់របស់របស់ក្រសួងនោះទេខ្លះ២ តូបទៅ៣តូបបង់តែ២០០រៀលក៏មាន ដូច្នេះហើយការបង់បែបមិនបានឆ្លើយតបនិងការជួលកម្មករសំរាប់កើបសំរាមទាំងនេះបានទេ ហើយម្យ៉ាងទៀតប្រជាពលរដ្នបានធ្វើតូបបិតផ្លូវសំរាប់ដឹកសំរាមធ្វើរាំស្ទះមិនអាចចូលរួច។

NKD-36x6_outline

ចំណែកអាជីវករវិញ ប្រាប់អ្នកសារព័ត៌មានថា កន្លែងទុករ៉ឺម៉កសំរាមនៅឆ្ងាយទំរាំយកទៅដល់វាខាតពេល ហើយម្នាក់ៗឃើញគំនរសំរាមមាននៅជិតនេះក៏នាំគ្នាបោះចោលនៅទីនេះតែម្ដងទៅ ហើយការបង់ភាស៊ីវិញ ពេលខ្វះបង់ ពេលខ្លះមិនបានបង់ ក្នុងនោះដែរក៏មានការរអ៊ូរទាំ ថាបង់ភាស៊ីហើយមិនព្រមកើបសំរាមចេញ ទុករហូតដល់គរដូចភ្នំ ។

លោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោងបានប្រាប់នៅក្នុងបទសម្ភាសថាដោយសារតែផ្សារ គ្មានក្រុមហ៊ុនដេញថ្លៃប្រមូលសំរាម ហើយទីធ្លាផ្សារទាបផងនោះ ពេលភ្លៀងមក ទឹកបានដក់ពេញក្នុងផ្សារមិនអាចហូរចេញបានដោយសារតែការសាងសងសំណង់ផ្សេងៗចំមុខបង្ហូរទឹកទើបធ្វើអោយស្ទះបែបនេះ ហើយគួបផ្សំជាមួយសំរាមគរដូចភ្នំស្អុយរលួយទៀត រឹតតែធ្វើផ្សារនេះពោរពេញដោយបរិយាកាសអាប់អួរជាទីបំផុត ។ ដូច្នេះការសំណូមពរគឺសុំអោយប្រជាពលរដ្នទាំងអាជីវករ ម្ចាស់ភាស៊ីផ្សារ ព្រមទាំង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរួមសហការការគ្នាល្អដើម្បីរកដំណោះស្រាយ យកសំរាមទាំងនេះចេញអោយអស់ដើម្បីរៀបចំអោយផ្សារនេះ មានសោភ័ណភាព មានអនាម័យល្អ មានបរិស្ថានល្អ អោយដូចផ្សារដទៃទៀត ដែលគេបានរៀបចំបានល្អ៕ ប៊ុនរិទ្ធី

 

1
3 4

13413928_1105772689483917_530224842_n