ព័ត៌មានទាន់ហេតុការណ៍៖

សំរាម​គរ​ធុំក្លិន​ស្អុយ​ខ្លាំង​នៅ​ក្រុង​ទេសចរណ៍​សៀមរាប​

​ខេត្ដសៀមរាប​ ៖​ ប្រជាពលរដ្ឋ​នៅ​ ក្រុង​-​ខេត្ដសៀមរាប​និង​ភ្ញៀវ​ទេសចរ​ ជាតិ​អន្ដរជាតិ​ដែល​បាន​ទៅ​កម្សាន្ដ​នៅ​ ខេត្ដ​ទេសចរណ៍​សៀមរាប​បាន​រិះគន់​ដល់​ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​មិន​ បាន​មើល​សំរាម​គរ​ស្អុយ​ធ្វើ​ឱ្យ​ប៉ះពាល់​ យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ប្រជា​ពល​ រដ្ឋ​ និង​អ្នកដំណើរ​ ។​

​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​កន្លែង​ ចាក់សំរាម​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ គំនរ​ សំរាម​ដែល​ត្រូវ​បាន​គេ​យក​មក​ចាក់​ ចោល​នោះ​នៅ​ចំណុច​ភូមិ​ត្រ​ញំ​ង​ត្រែង​ សង្កាត់​សាលា​កំរើក​ ក្រុង​-​ខេត្ដ​សៀម​ រាប​ ។​ អ្នក​ឆ្លងកាត់​តាម​ផ្លូវ​នេះ​បាន​ និយាយ​ថា​ នៅ​ពេល​អ្នកដំណើរ​ឆ្លងកាត់​ ទៅ​មក​ម្ដងៗ​គឺ​ទទួល​ក្លិប​ស្អុយ​ស្ទើរ​ដាច់​ ខ្យល់​ ហើយ​មិ​ិ​ន​ត្រូវ​បាន​អាជ្ញាធរ​មូល​ ដ្ឋា​ន​យក​ភ្នែក​មើល​នោះ​ទេ​ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ ភូមិ​ត្រ​ញំ​ង​ត្រែង​បានឱ្យ​ដឹង​ដែរ​ថា​ សំរាម​ដែល​គេ​យក​មក​បោះចោល​នៅ​ ក្បែរ​ចិញ្ចើមថ្នល់​នោះ​ត្រូវ​បាន​គេ​ដឹក​ តាម​ម៉ូតូ​មាន​ទាំង​សត្វពាហនៈ​ងាប់​ និង​ លាមក​មាន់​ ទា​ ដែល​គេ​ធ្វើ​យក​ទៅ​លក់​ ហើយ​ច្រក​យក​មក​បោះចោល​នៅ​ទីនោះ​។​

​ជុំវិញ​ករណី​នេះ​លោក​ ប្រាក់​ ប៊ុ​ន​ឌី​ មេ​ភូមិ​ត្រ​ញំ​ង​ត្រែង​បាន​ប្រាប់​ឱ្យ​ដឹង​ តាម​ទូរស័ព្ទ​ថា​ ចំពោះ​បញ្ហា​នេះ​លោក​ បាន​មាន​វិធានការ​ច្រើន​លើក​មក​ហើយ​ និង​បាន​ដុត​ចោល​ជា​ច្រើន​សា​ដែរ​ ។​ មិន​ តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​ដាក់​បំរាម​ប្រាប់​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំឱ្យ​យក​សំរាម​ មក​ចាក់ចោល​នៅ​ទី​នេះ​ទៀត​ ។​ សំរាម​ ដែល​គេ​យក​មក​ចាក់ចោល​នេះ​ភាគ​ ច្រើន​ប្រជាពលរដ្ឋ​ធ្វើ​ឡើង​ពេល​យប់​ ហើយ​លោក​ក៏​ធ្លាប់​បាន​ដាក់​កម្លាំង​ឃ្លាំ​ មើល​ផង​ដែរ​ ។​

​ដោយឡែក​លោក​ សាម​ ឡ​ន​ ចៅ​ សង្កាត់​សាលា​កំរើក​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​យក​សំរាម​យក​មក​ ចាក់ចោល​នៅ​ទីនោះ​ដូច​ជា​ខ្វះ​ការ​យល់​ ដឹង​ ហើយ​កន្លង​ទៅ​លោក​បាន​ចាត់​វិធាន​ ការ​ដាក់​កម្លាំង​ឱ្យ​ឃ្លាំមើល​ ។​ ប៉ុន្ដែ​ជន​ ឆ្លៀតឱកាស​នៅ​តែ​អាច​យក​សំរាម​មក​ ចាក់ចោល​នៅ​ទី​នេះ​ដដែល​ ។​

​លោក​ចៅសង្កាត់​បាន​បន្ថែម​ថា​ ចំពោះ​បញ្ហា​នេះ​ខាង​សង្កាត់​មាន​គម្រោង​ ដាក់​ធុងសំរាម​នៅ​ចំណុច​ដែល​ប្រជា​ពល​ រដ្ឋ​យក​សំរាម​ទៅ​បោះចោល​ដើម្បី​ងាយ​ ស្រួល​ឱ្យ​រថយន្ដ​ប្រមូល​សំរាម​មក​ដឹក​ យក​ទៅ​ចោល​នៅ​កន្លែង​ទី​ដាក់​សំរាម​ឱ្យ​ បាន​សមរម្យ​ ចៀសវាង​ផល​ប៉ះពាល់​ ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ ភ្ញៀវ​ទេសចរ​ ៕​ ប៊ុ​ន​ រិ​ទ្ធី​

CAM03337