ព័ត៌មានទាន់ហេតុការណ៍៖

សំរាម​និង​ទឹក​ដក់​បង្ក​ជា​ភក់ជ្រាំ​នៅ​ចំណតរថយន្ដ​ក្រុង​ក្រចេះ​អាជ្ញាធរ​គួរ​មាន​វិធានការ​ទៅ​លើ​ម្ចាស់​ចំណត​

​​ខេត្ដក្រចេះ​ ៖​ គំនរ​សំរាម​ និង​ទឹក​ ដក់​បង្ក​ជា​ភក់ជ្រាំ​នៅ​ចំណតរថយន្ដ​ក្រុង​ ក្រចេះ​ត្រូវ​បាន​ពលរដ្ឋ​ក៏​ដូច​ជា​មន្ដ្រីរាជការ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ដក្រចេះ​នាំ​ គ្នា​និយាយ​ពេញៗ​មាត់​ថា​ ក្រុមហ៊ុន​ វិនិយោគ​ចំណតរថយន្ដ​ក្រុង​ក្រចេះ​មិន​ បាន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​ជា​ មួយ​អាជ្ញាធរ​ខេត្ដ​ធ្វើការ​អភិវឌ្ឍ​នៅ​ បរិវេណ​ចំណតរថយន្ដ​ដែល​ខ្លួន​គ្រប់គ្រង​នោះ​ទេ​ ហើយ​បង្ក​ឱ្យ​មាន​សំរាម​ទឹក​ដក់​ បង្ក​ជា​ភក់ជ្រាំ​ ដោយ​មិន​គិត​ពី​សោ​ភ​ណ​ ភាព​ក្រុង​និង​គោលនយោបាយ​ទីក្រុង​ ស្អាត​របស់​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​និង​វិស័យ​ ឯកជន​អនុវត្ដ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្ដរជាតិ​គោលបំណង​លើកកម្ពស់​ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ។​

​ការ​លើក​ឡើង​និង​ទទូច​សុំ​របស់​ប្រជាពលរដ្ឋ​ខាងលើ​ដោយ​ពួក​គាត់​សព្វថ្ងៃ​ មើលឃើញ​សភាព​ចំណតរថយន្ដ​ក្រុង​ ក្រចេះ​នៅ​ចំ​កណ្ដាល​ក្រុង​ក្រចេះ​ គឺ​មាន​ គំនរ​សំរាម​ដែល​មាន​ក្លិនស្អុយ​សាយ​ ភាយ​នៅ​រាយ​ប៉ាយ​ពេញ​បរិវេណ​ចំណត​ នេះ​ និង​មានទឹក​ដក់​បង្ក​ជា​ភក់ជ្រាំ​ហើយ​ បើ​ធៀប​ទៅ​នឹង​ចំណត​មួយ​ចំនួន​នៅ​ តាម​បណ្ដា​ខេត្ដ​ដទៃ​ គឺ​ចំណតរថយន្ដ​ ក្រុង​ក្រចេះ​មិន​អាច​ឈរ​ជា​លំដាប់​លេខ​ រៀង​ជួរ​មុខ​បាន​ឡើយ​ ។​ មិន​ត្រឹមតែ​ ប៉ុណ្ណោះ​ទីកន្លែង​ចំណតរថយន្ដ​នោះ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​បង្ក​ឱ្យ​ទឹក​ជន់​ជោរ​ ពេញ​ចំណត​តែ​ម្ដង​ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ​អន្ដរជាតិ​ដែល​ចូល​ទៅ​ទស្សនា​ និង​ស្នាក់​នៅ​ក្នុង​ខេត្ដក្រចេះ​ ។​

​កន្លង​ទៅ​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ ការងារ​ប្រចាំខែ​ថ្មីៗ​នេះ​ លោក​ នូ​ ភឿ​ង​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ​បាន​មាន​ប្រសាសន៍​រិះគន់​ទៅ​លើ​ម្ចាស់​វិនិយោគ​ចំណតរថយន្ដ​ ក្រុង​ក្រចេះ​ថា​ មិន​បាន​គោរព​តាម​កិច្ច​ សន្យា​របស់​ខ្លួន​ដែល​បាន​ព្រមព្រៀង​ជា​ មួយ​ខេត្ដ​ដោយ​មួយ​ថ្ងៃៗ​ឃើញ​តែ​ដើរ​ ប្រមូល​លុយ​ដាក់​ហោប៉ៅ​មិន​បាន​ជួយ​ អភិវឌ្ឍ​នៅ​ក្នុង​បរិវេណ​ចំណតរថយន្ដ​ ឱ្យ​មាន​សោភណភាព​នោះ​ទេ​ ។​

​លោក​បាន​បន្ដ​ថាបើ​យើង​ជិះ​កាត់​ ចំណតរថយន្ដ​ក្រុង​ក្រចេះ​នេះ​ក្រឡេក​មើល​ ទៅ​គឺ​ឃើញ​តែ​សំរាម​ និង​ទឹក​ដក់​បង្ក​ជា​ ភក់ជ្រាំ​ដោយ​ម្ចាស់​ចំណតរថយន្ដ​មិន​ ព្រម​ក្រឡេក​មើល​ជុំវិញ​បរិវេណ​ចំណត​ រថយន្ដ​ថា​បច្ចុប្បន្ន​អាជ្ញាធរ​បាន​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​ជា​ច្រើន​ខ្សែ​ដើម្បី​លម្អ​ ទីក្រុង​ឱ្យ​មាន​ភាព​ទាក់ទាញ​និង​បង្កើត​ ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ ។​ លោក​ថា​ បើ​យ៉ាងនេះ​តទៅ​ទៀត​ មើល​ ទៅ​ផ្កាកូលាប​ពីរ​ទង​អាច​នឹង​បាត់​១​ទង​ទៅ​វិញ​ បើ​នៅ​តែ​យ៉ាងនេះ​ ហើយ​លោក​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​ អាជ្ញាធរ​ខេត្ដ​ ត្រូវ​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ​ ។​

​ឆ្លើយ​តប​នឹង​ករណី​នេះ​អភិបាលក្រុង​ ក្រចេះ​លោក​ យិ​ន​ វណ្ណៈ​ បាន​មាន​ប្រសាសន៍​ ថា​ រឿង​នេះ​អាជ្ញាធរ​ក្រុង​ធ្លាប់​បាន​ហៅ​ ម្ចាស់​វិនិយោគ​ចំណតរថយន្ដ​មក​ណែនាំ​ដែរ​ ហើយ​ខាង​ម្ចាស់​ចំណត​គេ​ថា​គេ​ធ្វើ​ ហើយ​តែ​អ្នក​ទទួល​ម៉ៅ​ការ​ដែល​ធ្វើ​មិន​មានគុណ​ភាព​លោក​ថា​ ចាំ​មើល​លោក​ ទំនេរ​ពី​ការងារ​លោក​និង​ចុះ​ទៅ​មើល​ ដោយ​ខ្លួនឯង​ ។​

​ទោះបីជា​យ៉ាងនេះ​ក្ដី​ក្រុម​ប្រជា​ពល​ រដ្ឋ​និង​ក្រុម​តៃកុង​ឡាន​រួម​ទាំង​អ្នក​ធ្វើ​ ដំណើរ​ឆ្លងកាត់​បាន​ទទូច​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដែនដី​ អភិបាលខេត្ដ​ក្រចេះ​និង​លោក​ អភិបាលក្រុង​ក្រចេះ​សូម​ទៅ​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ចសន្យា​ដេញថ្លៃ​ទទួល​ម៉ៅ​ការ​ចំណតរថយន្ដ​ក្រុង​ក្រចេះ​ថា​ តើ​ម្ចាស់​ ម៉ៅ​ការ​បាន​គោរព​អនុវត្ដ​តាម​លក្ខន្ដិកៈ​ជាមួយនឹង​អាជ្ញាធរ​ និង​ក្រសួង​ដែរ​ឬ​ យ៉ាងណា​ ៕​ កោះ​ទ្រុង​

dre