ព័ត៌មានទាន់ហេតុការណ៍៖

ស៊យធំ! ខំលួចម៉ូតូបានហើយជិះទៅជួបនគរបាលល្បាត​ចាប់ដាក់ខ្នោះល្មម

ខេត្តត្បូងឃ្មុំ​៖​ ខណៈ​កម្លាំងជំនាញនៃអធិការដ្ឋាន​ នគរបាលស្រុកត្បូងឃ្មុំបានល្បាតតាមដងផ្លូវជាតិលេខ៧ ក៏ប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១:៣០នាទី​ ។ ក្រោយ​ការ​ឃាត់​សួរ​នាំ​ជននេះជាចោរលួចគាស់ទ្វារផ្ទះយកម៉ូតូ​ប្រជាពលរដ្ឋ​ ។

នគរបាលស្រុកត្បូងឃ្មុំអោយដឹងថា​ ជន​សង្ស័យឈ្មោះ ជាវ សុផល ហៅឈុន អូន ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិដីលើ ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

នគរបាល​ថា​ កម្លាំង​សមត្ថកិច្ច​បានដកហូតម៉ូតូ​១គ្រឿង ម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-7536 លេខតួ និងលេខម៉ាស៊ីន៩៧៤២៣៤២​។

ចំណែក​ជនរងគ្រោះឈ្មោះអុី សុខខឿន ភេទប្រុស អាយុ៤៧ឆ្នាំជាតិខ្មែរ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨ វេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំ​ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ​៕​ វណ្ណៈ