ព័ត៌មានទាន់ហេតុការណ៍៖

ស៊យធំ! លួចចំកាបូបអត់លុយហើយថែមទាំងត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះទៀត

ខេត្តកំពង់ធំ៖ លោកចោរម្នាក់ប៉ះចំថ្ងៃស៊យធំ ចូលលួចកាបូបលុយនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ​កាលវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងមន្ទីរពេទ្យ បែរជាប៉ះចំកាបូបអត់មានលុយ តែបែរជាត្រូវសមត្ថកិច្ចក្រុងស្ទឹងសែនចាប់ដាក់ខ្នោះទៅវិញ ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីលោក ញែម ឈុន លី អធិការក្រុងស្ទឹងសែន បានឲ្យដឹងថា មានករណីលួចទ្រព្យសម្បត្តិ បង្កឡើងដោយជនសង្ស័យឈ្មោះ ឈន តុលា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចរបស់របរ ជនរងគ្រោះឈ្មោះ យ៉េប សារ៉ស់ ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

NKD-36x6_outline

វត្ថុតាងដកហូតបានរួមមាន៖ កាបូបពណ៌ខ្មៅចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ២សន្លឹក ។

លោកអធិការក្រុងបានបញ្ជាក់ថា ជនសង្ស័យនឹងបញ្ជូនទៅស្នងការខេត្តកំពង់ធំនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ​បន្ទាប់ពីកសាងសំណុំរឿងរួចដើម្បីចាត់ការតាមច្បាប់៕ ប៊ុន រិទ្ធី