ព័ត៌មានទាន់ហេតុការណ៍៖

ស្ដ្រី​ចំណាស់​និង​កូន​៣​នាក់ ​វង្វេង​ផ្ទះ​បងប្អូន ​មក​ពី​ស្ទឹង​ត្រែង​ដល់​ ខេត្ដកំពង់ចាម​

​ខេត្ដកំពង់ចាម​ ៖​ ស្ដ្រី​ម្នាក់​និង​កូន​ តូចៗ​៣​នាក់​បាន​វង្វេងផ្លូវ​នៅ​ពេល​ធ្វើ​ ដំណើរ​តាំងពី​ផ្ទះ​របស់​ខ្លួន​នៅ​ ឃុំ​កោះ​ សំពាយ​ ស្រុក​សៀម​បូក​ ខេត្ដស្ទឹងត្រែង​ ក្នុង​បំណង​ទៅ​ឃុំ​ព្រែកជីក​ ស្រុក​ស្នួល​ ខេត្ដក្រចេះ​ ប៉ុន្ដែ​បែរជា​ជិះ​តាក់ស៊ី​ធ្វើ​ ដំណើរ​ទៅ​ដល់​ទីរួមខេត្ដ​កំពង់ចាម​កាលពី​ រសៀល​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៥​ ទៅ​វិញ​។​ ប៉ុន្ដែ​ស្ដ្រី​ចំណាស់​ជា​ជនជាតិ​ ឡាវ​និង​កូនៗ​របស់​ខ្លួន​ទាំង​៣​នាក់​ត្រូវ​ បាន​លោក​បែន​ រ័​ត្ន​ ស្នងការ​ខេត្ដ​កំពង់​ ចាម​ឱ្យ​លោកស្រី​ស្នងការ​រង​សហការ​ ជាមួយ​មន្ទីរ​សង្គមកិច្ច​ខេត្ដ​ផ្ដល់​ថវិកា​ឱ្យ​ជិះ​រថយន្ដ​តាក់ស៊ី​ឆ្ពោះទៅ​ឃុំ​ព្រែកជីក​ ស្រុក​ស្នួល​វិញ​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ មីនា​ ឆ្នាំ​២០១៥​ ។​

​លោកស្រី​អៀម​ វ៉ា​ន់​នី​ ស្នងការ​រង​ នគរបាល​ខេត្ដកំពង់ចាម​ទទួល​ផែន​ប្រឆាំង​ ការ​ជួញដូរ​ផ្លូវភេទ​ និង​ការពារ​អនីតិជន​ បាន​រៀបរាប់​ពី​ដំណើររឿង​ថា​ ស្ដ្រី​ចំណាស់​ រូប​នេះ​និង​កូន​តូចៗ​៣​នាក់​ក្នុង​នោះ​កូន​ ស្រី​២​នាក់​ រស់នៅ​ភូមិ​ដំរី​ផុង​ ឃុំ​កោះ​ សំពាយ​ ស្រុក​សៀម​បូក​ ខេត្ដស្ទឹងត្រែង​ មាន​គោលដៅ​ធ្វើ​ដំណើរ​ទៅ​លេង​បងប្អូន​ នៅ​ភូមិ​ព្រែកជីក​ ស្រុក​ស្នួល​ ខេត្ដក្រចេះ​។​

​លោកស្រី​បន្ដ​ទៀត​ថា​ ដោយសារ​តែ​ ពុំ​ស្គាល់​ទីតាំង​ភូមិសាស្ដ្រ​ច្បាស់លាស់​ ស្ដ្រី​រូប​នេះ​ពេល​ធ្វើ​ដំណើរ​ដល់​ស្រុក​ស្នួល​រួច​មក​មិន​ចុះ​ក៏​ជិះ​រថយន្ដ​តាក់ស៊ី​រហូត​ដល់​គល់​ស្ពាន​គី​ហ្សូ​ណា​ទីរួមខេត្ដ​កំពង់​ ចាម​ដោយ​អស់​លុយ​៥៥.០០០​រៀល​ ។​ ពេល​ចុះ​ពីលើ​រថយន្ដ​កាត់​ស៊ី​ស្ដ្រី​រូប​នេះ​ និង​កូន​ទាំង​៣​នាក់​បាន​ហៅ​ម៉ូតូឌុប​ជិះ​ ទៅ​ភូមិ​ព្រែកជីក​ចៃដន្យ​នៅ​ខេត្ដ​កំពង់​ ចាម​មាន​ភូមិ​មួយ​ឈ្មោះ​ព្រែកជីក​ដែរ​ នៅ​ចម្ងាយ​ពី​ទីរួមខេត្ដ​៥​គីឡូម៉ែត្រ​ ។​ ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​នៅ​ភូមិ​ ព្រែកជីក​នោះ​អ្នក​ម៉ូតូឌុប​ទារ​លុយ​៣៥.​ ០០០​រៀល​ ពេល​នោះ​គាត់​អត់​មាន​លុយ​ ស្រាប់តែ​អ្នក​រត់​ម៉ូតូឌុប​ដែល​ជា​មនុស្ស​ចិត្ដល្អ​ផង​នោះ​ក៏​នាំ​ពួក​គេ​ទៅ​វត្ដ​ថ្មី​ក្នុង​សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ដើម្បី​ ទៅ​ផ្ញើ​និង​ព្រះសង្ឃ​តាជី​យាយជី​ ។​

​លោកស្រី​ អៀម​ វ៉ា​ន់​នី​ បាន​បន្ដ​ទៀត​ ថា​ នៅ​ពេល​អ្នក​ម៉ូតូឌុប​យក​ទៅ​ដាក់​នៅ​ ក្នុង​វត្ដ​ក៏​ត្រូវ​ដូនជី​នាំ​ពួក​គេ​មក​ជួប​នគរបាល​មូលដ្ឋាន​ដើម្បី​ជួយ​ដោះស្រាយ​ក៏​ ដូច​ជា​ផ្ដល់​លុយ​ផ្ដល់​កាក់​ឱ្យធ្វើ​ដំណើរ​ ត្រឡប់​ទៅ​វិញ​។​ រយៈពេល​ពេញ​មួយ​យប់​ ស្ដ្រី​ជនជាតិ​ឡាវ​រូប​នេះ​និង​កូន​តូចៗ​ទាំង​៣​នាក់​បាន​ស្នាក់​នៅ​និង​ហូប​ចុក​នៅផ្ទះ​ របស់​លោកស្រី​ស្នងការ​រង​រហូត​ដល់​ ព្រឹក​ឡើង​ ។​

​លោកស្រី​បន្ដ​ថា​ ចំពោះ​ករណី​នេះ​ លោក​ឧត្ដមសេនីយ៍​ បែន​ រ័​ត្ន​ បាន​ផ្ដល់​ ថវិកា​មួយ​ចំនួន​ហើយ​ខាង​មន្ទីរ​សង្គម​ កិច្ច​ក៏​បាន​ផ្ដល់​ថវិកា​ខ្លះ​ជូន​ស្ដ្រី​ចំណាស់​ នោះ​រក​រថយន្ដ​តាក់ស៊ី​ធ្វើ​ដំណើរ​ទៅ​ភូមិ​ពែ​ក​ជីក​ ស្ថិត​ក្នុងស្រុក​ស្នួល​ ខេត្ដក្រចេះ​ ដើម្បី​ទៅ​រក​បងប្អូន​នៅ​ទីនោះ​វិញ​ ហើយ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៥ ៕ ​ហេង​ សូ​រិ​យា​

Narin