ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីកម្មការិនីរោងចក្រម្នាក់រលូតកូនក្នុងបន្ទប់ទឹកហើយគេចខ្លួនបាត់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីកម្មការិនីរោងចក្រម្នាក់ បានចូលទៅក្នុងបន្ទប់ទឹកហើយបានប្រទះឃើញទារកម្នាក់ ដែលសង្ស័យម្តាយរលួតនៅក្នុងចានបង្គន់ហើយទុកកូនចោលរួចគេចខ្លួនបាត់ ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនកាត់សំលៀកបំពាក់យីហោ “ស្កាយ ហាយ (ខេមបូឌា) ខូ .អិលធីឌី ដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលរលួតកូននោះមានផ្ទៃពោះ៦ខែ ហើយសង្ស័យដោយសារតែធ្វើការធ្ងន់លើលកម្លាំងទើបធ្វើឲ្យរលួចកូនបែបនេះ។

ប្រភពព័ត៌មានពីអ្នកធ្វើការក្នុងរោងចក្រនោះបានឲ្យដឹងថា មុនពេលកើតហេតុមានកម្មការិនីម្នាក់បានចូលទៅក្នុងបន្ទប់ទឹកពេលនោះ ស្រាប់តែឃើញសពទារកម្នាក់នៅក្នុងចានបង្គន់ដែលម្តាយរលួតហើយសុំរដ្ឋបាលមកព្យាបាលបាត់ ទើបបង្កការភ្ញាក់ផ្អើលពេញរោងចក្ររាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យជាក់ស្តែង។ ទោះជាយ៉ាងណាស្ត្រីដែលរលួតកូននោះមិនមានអ្នកណាអាចបញ្ជាក់ពី អត្តសញ្ញាណទេ ។

ក្រោយពីទទួលព័ត៌មានភ្លាមលោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣បានចុះទៅដល់ចំណុចកើតហេតុ និងពិនិត្យជាក់ស្តែងបានបញ្ជាក់ពិតជាមានករណីនេះ ពិតប្រាកដមែន ហើយបានប្រគល់សពទារកឲ្យក្រុមហ៊ុនចាត់ចែកយកទៅកប់៕ សុខាសែនជ័យ