ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីកូនខ្ចីម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹកសង្ស័យអំពើឃាតកម្មនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ស្ត្រីដែលទើបតែវះកាត់យកកូនរូចរយះពេល២ខែ ត្រូវបានដេកស្លាប់នៅក្នុងបន្ទប់ទឹកខ្លួនឯង ខណៈនៅតែ២នាក់ម្តាយ និងកូនស្រីតូច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧​ នៅផ្ទះលេខI 12 ផ្លូវ20k ក្រុម៨​ ភូមិចំការឪឡឹក​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះទូច​ ម៉ារី​ ភេទស្រី អាយុ៣៤​ឆ្នាំ​ មុខរបរនៅផ្ទះ​ មានប្តីឈ្មោះ​ ឃឹម សុខឃួន​ អាយុ៣៧​ ឆ្នាំមុខរបលក់បន្លែ​ និងមានកូនតូចៗ៤នាក់ស្រីម្នាក់ ទើបតែអាយុ២ខែ​ អ្នកទាំង២មានស្រុកកំណើតនៅភូមិព្រៃប៉ះ ឃុំកោះធំ ស្រុកកោះធំ​ ខេត្តកណ្តាល​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះនៅផ្ទះតែ២នាក់ម្តាយនិងកូនតូចទើបសម្រាលបានអាយុ២ខែ​ ដោយប្តីចេញទៅខេត្តបាត់ដើម្បីទៅយកបន្លែលក់ ចំណែកកូនៗ៣នាក់ទៀតទៅរៀនអស់ ។ លុះមកដល់វេលាកើតហេតុ កូនច្បងបានចេញពីសាលារៀនវិញ ពេលមកដល់ផ្ទះមិនឃើញម្តាយមើលប្អូនដែលដេកនៅលើគ្រែក៏ដើរចូលទៅខាងក្នុងផ្ទះផ្នែកខាងក្រោយដោយដើរកាត់មុខបន្ទប់ទឹក ស្រាប់តែឃើញម្តាយដេកផ្កាប់មុខធ្វើអោយរួបគេភ័យរត់ចេញមកក្រៅហៅអ្នកជិតខាងជួយ ។

សាក្សីដដែលបានបន្តថា​ ភ្លាមនោះមានបុរសម្នាក់ដែលនៅជិតគ្នារត់ទៅមើលឃើញជនរងគ្រោះដេកបែបនេះ ក៏លើកផ្ងាររួចធ្វើចលនាបេះដូង តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ។

ក្រោយកើតហេតុបងប្អូ​នជនរងគ្រោះមកដល់ ក៏នាំគ្នាឡើងទៅមើលក្នុងបន្ទប់ជនរងគ្រោះបានបាត់ទូដែកមួយ ទើបសង្ស័យថា ជាអំពើរឃាតកម្ម។

ទោះជាយ៉ាងណា សមត្ថកិច្ចធ្វើកោសល្យវិច័យជុំវិញកន្លែងកើតហេតុ សន្និដ្ឋានជំហានដំបូងថា ជាករណីប្លន់រួចសម្លាប់ ៕ សុខាសែនជ័យ