ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ស្ត្រីម្នាក់ចងកស្លាប់ខ្លួនចោលកូន៤នាក់ ដោយសារជំងឺរ៉ាំរ៉ៃ

ចែករំលែក៖

ខេត្តស្វាយរៀង ​៖ ​មានការភ្ញាក់ផ្អើលដល់កូនៗ និងអ្នកភូមិ ខណៈប្រទះឃើញស្ត្រី​ម្នាក់ចងក ​នៅ​ជញ្ជាំង​ខ្ទម​របស់ខ្លួន​កាលពីថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទីព្រឹក នៅត្រង់ចំណុច ខ្ទម​របស់​ខ្លួន​នៅក្នុង​ភូមិ ត្រោក ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង​ដោយសារតែមានជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ។​

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំបានឲ្យដឹងថា៖​ ជនរងគ្រោះ​មានឈ្មោះ ទន់ សុ​ភី អាយុ ៤២​ឆ្នាំ​ កូន​៤​នាក់​ និង​ប្តី​មុខរបរ​ជា​កសិករ ​រស់​នៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ ​ហើយ​ស្ត្រី​រងគ្រោះ​ខាងលើ ​ដោយ​សារជា​មនុស្ស​សសៃ​ប្រសាទ ​ត្រូវ​ក្រុមគ្រួសារ​ធ្វើ​ខ្ទម​ចាក់សោ​ឲ្យ​នៅ​ក្នុង​ខ្ទម​តែ​ម្នាក់​ឯងអស់​រយះពេល​ច្រើន​ឆ្នាំ​មកហើយ ​ព្រោះ​ដោយសារ​តែ​ជំងឺសសៃប្រសាទ​ គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិនបាន​។​

ប្រភពបន្តថា ដោយ​មួយ​រយះ​នេះ​ ក្រុម​គ្រួសារ​បាន​ដោះ​សោ​ឲ្យបាន​ជិត​មួយ​ខែ​ប៉ុណ្ណោះ​ ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​ឃើញ​ស្ត្រី​រងគ្រោះ​ចងក​ នឹង​ក្រ​មា​ស្លាប់​ទៅ​ហើយ​នៅ​នឹងជញ្ជាំង​ខ្ទម​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល ​ដល់​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ​ព្រមទាំងប្រគល់ល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន


ចែករំលែក៖