ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ស្ត្រីម្នាក់ដើរបណ្តើរ សើចបណ្តើរ ហើយចូលផ្ទះគេផ្តេសផ្តាស សង្ស័យមានសតិមិនប្រក្រតី

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី៣ នាំទៅសាលាសង្កាត់ បន្ទាប់ពីដើរសើចៗ និងចូលផ្ទះគេឯងសង្ស័យខូចចិត្ត មានវិបត្តិផ្លូវចិត្ត ទើបមានសតិមិនប្រក្រតី ។

ហេតុការណ៍​នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

អាជ្ញាធរបានឲ្យដឹងថា​ បន្ទាប់ពីរាយការណ៍ពីប្រជាពលរដ្ឋ ដោយនារីខាងលើមានវ័យប្រហែល២០ឆ្នាំ បានដើរចូលផ្ទះគេឯង ហើយមិននិយាយស្តី បានត្រឹមតែសើចសួរនាំ ក៏មិននិយាយ ទើបអាជ្ញាធរហៅមកសាលាសង្កាត់តែម្តង ។

នារីខាងលើ មិនស្គាល់អត្តសញ្ញាណទីលំនៅទីណាក៏មិនដឹង ដូចនេះ អាជ្ញាធរសង្កាត់ចោមចៅ៣ សូមអំពាវនាវផងដែរ ដល់សាធារណជន មាតា បិតា អាណាព្យាបាល សាច់ញាតិ បងប្អូនណាដែលបានស្គាល់ នារីរូបនេះ ដូចភិនភាគខាងលើ ឬក្រុមគ្រួសារ ណាដែលបាត់សមាជិកគ្រួសារ ដូចភិនភាគនេះ មេត្តាមកទំនាក់ទំនង នៅសាលាសង្កាត់ ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ឬ ទៅទំនាក់ទំនងនៅ មណ្ឌលសំចត សង្គមកិច្ច ស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ដោយសារនារីរូបនេះ នឹងត្រូវបញ្ជូនទៅមណ្ឌលសង្គមកិច្ច ទៅនោះ ដើម្បីស្នាក់នៅ និងបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ៕ សុខាសែនជ័យ


ចែករំលែក៖