ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបបានសម្រេចបណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់រងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវចោរឆក់កាបូប បានសម្រេចបណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាល និងថ្នល់រងរបួសធ្ងន់ហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាញៗចំណែកជនសង្យ័យបានជិះគេចខ្លួនបាត់។ ករណីនេះកើតឡើងកាលពីម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខហាងលក់បាយសុខហុកផ្លូវ១០១៩(ហាណូយ) ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ស្ត្រីរងគ្រោះឈ្មោះ ប៉ុល សារ៉ាម អាយុ ៤៥ឆ្នាំភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ប្រភពពីប្អូនថ្លៃជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានចេញពីផ្ទះក្នុងបំណងទៅយកត្រីនៅព្រែកព្នៅ ដោយជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់មុខហាងលក់បាយសុខហុក ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូឌូក(ម៉ូតូធំ)មកពីក្រោយឆក់យកកាបូបលុយដែលគាត់វ៉ាត់ និង ចង្កេះពីជនរងគ្រោះបណ្តាលឲ្យគាត់ធ្លាក់ពីលើរ៉ឺម៉ករងរបួសធ្ងន់ចំណែកជនសង្ស័យគេចខ្លួនបាត់ ។

សូមបញ្ជាក់ថា នៅក្នុងកាបូបខាងលើជនរងគ្រោះបានប្រាប់ថា មានលុយជិត២លានរៀលប៉ុណ្ណោះ៕ តុង សីហា