ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួនចោលប្ដីនិងកូនស្រីអាយុ២ឆ្នាំឲ្យនៅកំព្រាគួរឲ្យសង្វេគ

ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែរបុរសម្នាក់ បានប្រទះឃើញសពប្រពន្ធរបស់ខ្លួនផ្ចួរចងក​ ស្លាប់ នៅ​ជាប់និង​ចំរឹង​ បង្អួច​​ដោយ​មិនដឹង​មូល​ហេតុ​ កាលពីវេលាម៉ោង​ ៦យប់​ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា​ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​១២​ខែ​មេសា​ ឆ្នាំ​២០១៨​ បុរីឡាយគង់​ នៅក្នុង​ផ្ទះ​លេខ​ ១៣JEo ផ្លូវលេខ០៩​ ភូមិម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សព​ស្ត្រីរងគ្រោះមានឈ្មោះ​ ប៉ុស​ស្រី​ពាង ភេទស្រី​ អាយុ៣២ឆ្នាំ​ ស្នាក់នៅ​ក្នុង​បុរី​ឡាយគង់​ ផ្ទះលេខ១៣JEo ផ្លូវលេខ០៩​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ មាន​ស្រុក​កំណើត​ ភូមិស្ទឹងជ្រៅ​ ឃុំដើមមាន​ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ។ ឯ​ប្តី​មានឈ្មោះ​ ទួ​ សៅ​លី​ ភេទ​ប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបប​ លក់ប្រេងម៉ាស៊ីន​ ក្រុមហ៊ុន​ ស្នាក់​នៅផ្ទះ​ កើតហេតុ​ មាន​ស្រុកកំណើត​ ស្រុកបាទី​ ខេត្តតាកែវ​ មានកូនស្រីម្នាក់​ ឈ្មោះ​ ស្រី​ពេជ្រ​ អាយុ២ឆ្នាំ​ ។

សមត្ថកិច្ច​បានបង្ហើបប្រាប់ឲ្យដឹងថា​ មុន​និង​មាន ករណី​នេះ​កើតឡើង​ គឺ​មាន​បងប្អូន​ខាង​ស្ត្រី​រងគ្រោះ​បានតេទូរសព័្ទ​មកជនរងគ្រោះ​ ជាច្រើន​ដង​ តែគ្មា​ន​អ្នក​លើ​ក​ តែនៅ​ពេល​ដែល​មាន​អ្នក​លើ​ក​ស្រាប់តែ​ លឺ​សំលេង​កូន​ក្មេង​និយាយ​ តែនិយាយមិន​ច្បាស់​នោះ​ទេ​ ដោយមិន​អស់​សង្ស័យ​ ពួក​គាត់​ជា​សាច់​ញាតិ​ ក៏បាន​អោយមិត្ត​ភក័្ត​ របស់​ជន​រងគ្រោះ​ម្នាក់​ ដែល​នៅ​ភ្នំពេញ​ស្រាប់​ ជួយ​តេ​ទូរសព័្ទ​ទៅ​ប្រាប់​បុរស​ជា​ប្តី​នៅ​ កន្លែង​ធ្វើការ​ អោយ​មកជួយ​មក​ ជនរងគ្រោះ​ ជាប្រពន្ធ​នៅ​ផ្ទះ​ តែ​បុរស​ជាប្តី​បាន​មក​ផ្ទះ​ ក៏​ប្រទះ​ឃើញ​ស្ត្រី​ ជា​ប្រ​ពន្ធ​បាន​ចងក​ សម្លាប់​ខ្លួន​ ជាប់​និង​ដែក​ បង្អួច​ ខាង​ក្រោយផ្ទះ​បាយ​ ស្លាប់​បាត់​ទៅហើយ​ ។

ដោយឡែក​ បុរស​ជាប្តីវិញ​ គ្រួសារ​ របស់គាត់មិន​ដែល​ មាន​រឿង​ អ្វីធំដំនោះទេ​ គឺ​ពេល​ខ្លះ​គ្រាន់​ តែរឿង​ឈ្លោះ​ ប្រកែកគ្នា​ បន្តិចបន្តួចតែប៉ុណ្ណោះ​ ហើយរឿងមួយទៀត​ គឺ​ខាង​បង​ប្អូន​ទាំង​សង្ខាង​ គឺមិនបាន​ពេញចិត្ត​ ពួកគេទាំង​ពីរនាក់​ អោយ​ធ្វើ​ជាប្តី​ ប្រពន្ធ​នឹងគ្នានោះទេ​ ។

បន្តិច​ក្រោយមក​ដំណឹង​នេះ​បានលឺ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ រួចហើយ​ក៏បាន​ទំនាក់ទំនង​ ហៅ​ខាងជំនាញ​កោសលវិច័យ​ ខណ្ឌ​ដង្កោ​ ចុះ​ទៅពិនិត្យ​សាកសព​ តែ​ខាង​ជំនាញ​ខណ្ឌដង្កោ​ ចុះ​ទៅដល់កន្លែង​កើតហេតុ​ ពិនិត្យ​ឃើញ​ថា​ សពមាន​សភាព​ ខុស​ប្រក្រដី​ ហើយ​ ខាង​បងប្អូន​ស្ត្រី​រងគ្រោះ​ មិន​អស់​ចិត្ត​ និង​ទាមទារ​រក​យុត្តិធម៌​ ដោយ​សង្ស័យ​ថា​ ជាករណី​ ឃាត់​កម្ម​ ទើប​សមត្ថកិច្ច​ គ្រប់​ជំនាញ់​ដែល​ពាក់​ពន្ធ័​ ព្រម​ទាំង​ ពេទ្យ​តុលាការ​ បានចុះ​មក​ ធ្វើការ​ ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ ដើម្បី​ អោយ​ក្រុម​គ្រួសារ​អស់​ចិត្ត​ រហូត​ទាល់តែ​ម៉ោង​១​យប់​ ទើប​បញ្ចប់​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​បានបញ្ជាក់​ថា​ សពជនរងគ្រោះ​ ពិត​ជា​បាន​ចងក​ សម្លាប់​ខ្លួន​ឯង​ ពិត​ប្រាកដមែន​ រួចហើយ​ក៏បាន​ធ្វើ​លិខិត​ប្រគល់​សពជនរងគ្រោះ​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​នៅ​ឯស្រុកកំណើត​៕ ភារ៉ា ដង្កោ