ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ខឹងថៅកែស្តីឲ្យរឿងលួចលុយ៤ម៉ឺនរៀលទៅធ្វើយ័នជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

 

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នារត់ទៅមើល នារីស្រ្តីម្នាក់ ខណះដែលរូបគាត់ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែមានអ្នកនេសាទនៅជិតនោះជួយសង្គ្រោះទាន់ពេលវេលា ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ រសៀល ថ្ងែទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ធួន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះដេរស៊ីឡូស្នាក់នៅទូលទំពូង ខណ្ឌចំការមន និងមានកូនមួយ ប្តីឈ្មោះ ប៊ុនណា មុខរបរ និងទីកន្លែងស្នាក់នៅជាមួយគ្នា ។

ប្រភពព័ត៌មានពីស្រ្តីរងគ្រោះនិយាយបណ្ដើរយំបណ្ដើរ បានឲ្យដឹងថា មូលហេតុដែលរូបនាងជិះម៉ូតឌុបមកលោតសម្លាប់ខ្លួន គឺដោយសារតែខឹងនឹងថៅកែស្តីបន្ទោសឲ្យ រឿងលួចលុយថៅចែម្ចាស់ផ្ទះចំនួន១០ដុល្លារ យកមកធ្វើយ័នដើម្បីឲ្យថៅស្រឡាញ់ពេលថៅកែ ដឹងក៏ស្ដីបន្ទោស ទើបនាងសម្រេចចិត្តជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនតែម្តង ។ បន្ទាប់ពីរូបនាងបានធ្លាក់ចូលក្នុងទឹកទន្លេហើយដោយមានស្រែកឲ្យជួយផងនោះ ត្រូវបានខ្មែរ ឥស្លាមដែលកំពុងរាយមង មកជួយអន្តរគមន៍ទាន់ពេលវេលា ។ ហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានក៏បានមកយកទៅសាកសួរតែនារីខាងលើ មិនព្រមនិយាយ គិតតែបិទមុខដើរចេញ ។

NKD-36x6_outline

ក្រោយកើតហេតុ សមត្ថកិច្ចដែលនៅប្រចាំការនៅគល់ស្ពាន បាននាំស្រ្តីរងគ្រោះមកសាកសួរមូលហេតុ រូបនាងគិតតែពីយំមិននិយាយអ្វីទាំងអស់ សមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារស្ត្រីរងគ្រោះយកត្រឡប់ទៅផ្ទះវិញ ៕ ស តារា