ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យចំណាស់ម្នាក់កើតទុក្ខមិនសុខចិត្តជាមួយនឹងអាជីករលក់មាសយីហោ ឃាង សុខម៉េង ធ្វើខុសពីកិច្ចសន្យា ក្នុងលិខិតបញ្ជាក់

ខេត្តស្ទឹងត្រែងៈ ស្ត្រីវ័ចំណាស់ម្នាក់កើតទុក្ខមិនសុខចិត្តដ្បិតអាជីវករលក់មាស ឈ្មោះ យ៉ីហោ ឃាង សុខម៉េង លក់នៅក្នុងផ្សារ សាមគ្គីក្រុងស្ទឹងត្រែង លក់ខ្សែកផ្លាកទីនឲ្យគាត់ទម្ងន់9ជី8ហ៊ុនកន្លះ ក្នុងលិខិតស្នាមបានបញ្ជាក់ច្បាស់តម្លៃ(530ដុល្លារ)លក់វិញ តែ500ដុល្លារតែប៉ុណ្ណោះ អស់ឈ្នួលតែ30ដុល្លារទេ តែផ្ទុយទៅវិញ មិនដូចការបញ្ជាក់ក្នុងក្រដាសនោះទេ ដែលឋិតក្នុងផ្សារសាមគ្គីស្ទឹងត្រែង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ស្ត្រីរងគ្រោះឈ្មោះថា សារុំ អាយុ៤៩ឆ្នាំ រស់នៅ ភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានថាៈ គាត់បានទិញខ្សែកផ្លាកទីនមួយខ្សែ ដោយមានទម្ងន់៩ជី៨ហ៊ុនកន្លះ ក្នុងតំលៃ៥៣០ដុល្លារ លក់វិញ500ដុល្លារ ដោយកាត់ និងដកថ្លៃឈ្នួល30ដុល្លាររួចហើយ ដែលគួរឲ្យគាត់ភ្ញាក់នៅ ពេលដែលគាត់យកទៅលក់វិញ ស្រាប់តែអាជីវករខាងលើ ឆ្លើយថា ពាក់យូរសឹកបាត់ហ៊ុនត្រូវតែកាត់ខាត50ដុល្លារបន្ថែមពីលើឈ្នួល30ដុល្លារនោះទៀត ធ្វើឲ្យគាត់មិនអាចទទួលយកបាន ទើបគាត់ទៅរកនគរបាលការពារសន្តិសុខផ្សារចុះអន្តរាគមន៍ដល់កន្លែងតែម្តង ។

ជុំវិញរឿងនេះដែរ លោកហម ប៊ុនថែល ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌបានលើកឡើងថា ករណីខាងលើនេះ លោកធ្លាប់បានឮប្រជាពលរដ្ឋនិយាយតៗគ្នាជាច្រើនមកដែរ ក៏ប៉ុន្តែមិនឃើញមានប្រជាពលរដ្ឋណាមួយតវ៉ា ឬមកដាក់ពាក្យនៅការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនោះទេ លោកស្នងការរងបានបន្តទៀតថា គាត់សូមផ្ញើសារនេះជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល បើមានករណីដូចខាងលើនេះ សូមរាយការណ៍ជូននគរបាលប៉ុស្តិ៍ដែលនៅទីនោះ ឬមកដាក់ពាក្យនៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីចាត់ការទៅលើអាជីវកទាំងនោះ កុំឲ្យធ្វើបែបនេះទៅលើបងប្អូនប្រជាពលរដ្ឋក្រីក្រទៀត ។

NKD-36x6_outline

គួររំលឹកដែរថាៈ ករណីអាជីវកលក់មាសក្នុងផ្សារសាមគ្គីស្ទឹងត្រែងភាគច្រើន តែងតែធ្វើបែបនេះទៅលើប្រជាពលរដ្ឋដែលគាត់ចង់ស្អាត ចង់ល្អ មកទិញគ្រឿងលម្អ ពេលត្រូវការយកមកលក់វិញ ធ្វើឲ្យគាត់ខកចិត្តជាខ្លាំង ទៅលើអាជីវករធ្វើមិនដូចកិច្ចសន្យា ឬការនិយាយនោះទេ ជាពិសេសជញ្ចីងថ្លឹងមាសពុំមានសុក្រឹតនោះទេ កាត់ឈ្នួលហើយ កាត់ខាតសឹករិចរិលផង ជាពិសេសជញ្ចីងស៊ីទៀត សូមឲ្យសមត្ថកិច្ចត្រួតពិនិត្យឡើងវិញ បញ្ហារឿងអាជីវកលក់មាសនេះ ភាគច្រើនគាត់ធ្វើបាបអ្នកជនបទ និងអ្នកមិនដឹងអីស្រេចតែគាត់ថា នោះទេ ៕ មាស សុផាត

rf rf (1) rf (2) rf (3) rf (4) rf (5) rf (6) rf (7)