ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីសាវឌីអារ៉ាប៊ីកាន់តែមានសិទ្ធិនៅក្នុងសង្គម

នៅពេលនេះអាចនិយាយបានថាស្ត្រីសាវឌីអារ៉ាប៊ីទើបតែបានរួចផុតពី«ទណ្ឌ កម្មចំនួន៣ គឺទី១ ការបើកបររថយន្តទី២ គឺការទៅមើលការប្រកួតបាល់ទាត់ ឬ មហោស្រព និងទី៣គឺ អនុញ្ញាតឲ្យប្រកបមុខរបរធ្វើជំនួញដោយខ្លួនឯង»។ នៅពេលនេះស្ត្រីសាវឌីអារ៉ាប៊ីមិនចាំបាច់អាស្រ័យទាំងស្រុងលើស្វាមី នៅក្នុងការបើកបរឬ ធ្វើអាជីវកម្ម ជំនួញដូចមុនទៀតឡើយ។ ការបើកទូលាយសិទ្ធិដល់ស្ត្រីគឺ ដំណើរ ឆ្ពោះទៅរកការរីកចម្រើនកាន់តែខ្លាំងនៅ ក្នុងប្រទេសនេះ។

កន្លងមក ស្ត្រីសាវឌីអារ៉ាប៊ីមិនអាចបើកបរបានឡើយ តែច្បាប់នេះត្រូវបានលុប ចោល តាមសំណើរបស់ព្រះរជ្ជទាយាទ ប៊ីនសាលម៉ាន ។ អ្វីដែលចាប់អារម្មណ៍ជាង នេះនោះគឺ អាចចូលរួមអង្គុយទស្សនាបាល់ ទាត់ នៅតាមពហុកីឡដ្ឋានក៏ដូចជា ការ សម្តែង មហោស្រពនានា។ កាលពីមុន ដោយមានការប្រកាន់ ខ្លាច ស្ត្រីទៅទស្សនា ការប្រកួតបាល់ទាត់ អាចត្រូវបុរសប៉ះ ពាល់ដោយអចេតនា ។

នៅពេលនេះស្រ្តីជាពលរដ្ឋនៅព្រះ ​រាជាណាចក្រសាវឌីអារ៉ាប៊ីចាប់ពីពេលនេះតទៅ នឹងទទួលបានការអនុញ្ញាតឲ្យប្រកបអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ដោយពុំចាំបាច់ការឯកភាពពីសំណាក់ក្រុមគ្រួសារ បងប្អូនសាច់ញាតិដែលជាបុរស ឬស្វាមី ទៀតឡើយ។ នេះបើតាមសេចក្តីរាយ ការណ៍របស់ព័ត៌មានក្នុងស្រុក សាវឌី អារ៉ាប៊ី អាល់អារ៉ាប៊ីយ៉ា (Al Arabiya) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងវិនិយោគ របស់សាវ ឌីអារ៉ាប៊ី នាពេលនេះស្រ្តីភេទ អាចបើក ជំនួញរបស់ពួកគេ និងទទួលបានអត្ថប្រយោជន៍ពីសេវាអេឡិចត្រូនិករបស់រដ្ឋាភិបាល ដោយពុំចាំបាច់មានការព្រមព្រៀងពីអាណាព្យាបាល ដែលជាបុរសទៀត ឡើយ។

គួរជម្រាបថា ការកែប្រែគោលនយោ បាយខាងលើនេះ គឺជាការបោះជំហាន យ៉ាងឆ្ងាយមួយ ចេញពីប្រព័ន្ធអាណាព្យាបាលភាពដ៏តឹងរ៉ឹង ដែលត្រូវបានដាក់ទៅ លើស្រ្តីភេទ អស់រយៈពេលរាប់ទសវត្សរ៍ មកហើយ នៅសាវឌីអារ៉ាប៊ី។ នៅក្រោម ប្រព័ន្ធអាណាព្យាបាលភាព នៃព្រះរាជាណាចក្រនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ស្រ្តីៗ គឺតម្រូវឲ្យបង្ហាញពីភស្តុតាង នៃការ ឯកភាពពីអាណាព្យាបាល ដែលជាបុរស ដែលជាទូទៅគឺប្តី ឪពុក បង ឬប្អូនប្រុស ដើម្បីបំពេញឯកសារបែបបទរដ្ឋាភិបាលណាមួយ និងសម្រាប់ការធ្វើដំណើរ ឬក៏ ការចុះឈ្មោះចូលរៀនជាដើម៕ ម៉ែវ សាធី