ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីអនាម័យម្នាក់ធ្លាក់ពីអគារតៃវ៉ាន់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ ស្ត្រីម្នាក់​សង្ស័យ​ថា បានធ្លាក់ពីអគារកម្ពស់ប្រហែល១០ម៉ែត្រ គឺហៅថា អគារតៃវ៉ាន់ បានស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ឃុន ម៉ានី អាយុ៤៨ឆ្នាំ មុខរបរជាអ្នកអនាម័យនៅក្រុមហ៊ុនតៃវ៉ាន់ បានរយៈពេលជាង១ឆ្នាំហើយ ។
ខណៈនេះសមត្ថកិច្ចជំនាញបាននិងកំពុងត្រួតពិនិត្យ  ៕ សុខាសែនជ័យ