ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី២នាក់រួមនឹងគ្រឿងញៀនជិត១០កញ្ចប់ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿង ញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ធាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ ខ្លួនជនសង្ស័យ២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលទទួលផ្នែកប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ស្រ្តី២នាក់ដែលត្រូវឃាត់ខ្លួននោះទី១ឈ្មោះ ហេង ចាន់ភាព ភេទស្រី អាយុ ៣៤ ឆ្នាំវៀតណាម មុខរបរមិនពិតប្រា កដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិ ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ(ឃាត់ខ្លួន) ទី២ឈ្មោះ ប៉ា ស្រីណា ហៅយាយម៉ាប់ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣៧c ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ចំណែកឯវត្ថុតាងចាប់យកពីជនសង្ស័យមាន ៖ ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿង ញៀនចំនួន០៩កញ្ចប់តូច( ប្រាំបួនកញ្ចប់តូចចាប់យកពីឈ្មោះហេង ចាន់ភាព) ,ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿង ញៀនចំនួន០២កញ្ចប់ធំ(ពីរកញ្ចប់ធំចាប់យកពីឈ្មោះប៉ា ស្រីណាហយាយម៉ាប់),កញ្ចប់នំBig bangពណ៌បៃតង០១ ,ជញ្ជីងថ្លឹងគ្រឿងញៀន០១ ,បំពង់កែវ០៤ ,ថង់ផ្លាស្ទិចមួយចំនួនផងដែរ ។

NKD-36x6_outline

ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ គឺកម្លាំងបន្តធ្វើការស្រាវជ្រាវ ក្រុមមុខសញ្ញាណចែកចាយនិងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់ ផ្លូវរថភ្លើង លុះជិះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញស្រ្តីសង្ស័យកំពុងឈរធ្វើសកម្មភាពដើម្បីចែកចាយចាប់ឆែកឆេររកឃើញគ្រឿងញៀនជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ចូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា