ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​មេម៉ាយ​កូន​ ៣​ កើតកូន​ក្នុង​បន្ទប់ទឹក

ភ្នំពេញ​ ៖​ ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​បាន​លែងលះ​ជាមួយ​ប្តី​និង​មានកូន​៣​នាក់​ក្នុង​បន្ទុក​រួម​ទាំង​កូន​ដែល​ ទើប​កើត​ថ្មីៗ​បាន​ឈឺពោះ​ឆ្លងទន្លេ​តែ​ម្នាក់ឯង​ក្នុង​បន្ទប់ទឹក​ ខណៈ​ដែល​ស្ត្រី​រូប​នេះ​អះអាង​ថា​ ស្មាន​តែ​ ឈឺពោះ​បត់ជើងធំ​ តែ​ពេល​ចូល​បង្គន់​ស្រាប់តែ​ឆ្លងទន្លេ​បានកូន​ស្រី​ទៅ​វិញ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ ផ្ទះ​ជួល​លេខ​៥៤៩​ ផ្លូវ​បេតុង​ ភូមិ​មិត្តភាព​ សង្កាត់​ ខណ្ឌ​ប្ញ​ស្សី​កែវ​ ហើយស្រ្តីមេម៉ាយរូបនេះមានឈ្មោះ ម៉ម យឺម អាយុ៣៨ឆ្នាំ ។ ​កូន​ដែល​ឆ្លងទន្លេ​នោះ​ជា​កូនស្រី​ទី៣ក្នុងចំណោមបងប្អូន
៣នាក់ មាន​ទម្ងន់​២,៥០​គ​ក្រ​ និង​មាន​សុខភាព​ល្អ​ប្រសើរ​ ហើយ​មក​ដល់​ពេល​នេះ​អ្នកស្រុក​ អ្នក​ភូមិ​បាន​នាំ​គ្នា​យក​ទៅ​មណ្ឌល​សុខភាព​ក្បែរ​នោះ​ ។
ព័ត៌មាន​លម្អិត​សូម​រង់ចាំ​អាន​កាសែត​នគរវត្ត​ ៕​

img-20150126-wa0015

img-20150126-wa0012

img-20150126-wa0013

img-20150126-wa0014