ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​​​​វ័យចម្នាស់ម្នាក់​រងរបួស​បែក​ក្បាល​ ​ដើរចូលហាង លក់គោដុតផ្អើលពេញហាង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីស្ត្រីវ័យចំណាស់ស់ម្នាក់សង្ស័យមានសតិមិនប្រក្រតីបានរងរបួសបែក ក្បាលមិនដឹងមក ពីណា ហើយដើរមកចូលហាងអូឌឹមចាស់I បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងអង្គុយញាំក្នុងនោះ កាលវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែតុលាឆ្នាំ២០១៦ ស្ថិតនៅមុខហាង យីហោឧដឹមចាស់(១) នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះខាងលើមិនបាន ស្គាល់ឈ្មោះនោះទេ មានអាយុ ប្រហែលជាង៤០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពព័ត៌មានពីបុគ្គលិកហាងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើបានដើរឆ្លងផ្លូវពីជើងទៅត្បូងទាំងរបួសបែកក្បាល ឈាមហូរស្រោចពេញខ្លួន និងទទឹកខ្លួនជោក ។

តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលដើរកាត់មុខហាងខាងលើ គេឃើញស្ត្រីរងគ្រោះដើរចូលកូរនៅក្នុងហាងខាងលើបណ្តាលឲ្យភ្ញាក់ផ្អើលភ្ញៀវដែលចូលហាងខាងលើ ខ្លះភ័យនាំគ្នាចេញអស់ និងអ្នកខ្លះ រៀបនឹងចូល បែរមិនហានចូល ។

បន្ទាប់មកបានខលហៅសមត្ថកិច្ចមកជួយ អន្តរាគមន៍ពេលសមត្ថកិច្ចមកដល់ឃើញនារីមានរងរបួសធ្ងន់សមត្ថកិច្ចបានហៅរថយន្តសង្រ្គោះរបស់អង្គភាព711 មកសង្ក្រោះភ្លាមៗ ។ ក្រោយពេលកើតហេតុរថយន្តសង្រ្គោះបានមកដល់កន្លែងកើតហេតុដើម្បីដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្រ្តីរងគ្រោះមិនព្រមឡើងរថយន្តសង្រ្គោះឡើយទោះបីនិយាយយ៉ាងណាក៏មិនព្រមដែរ៕ សុខាសែនជ័យ

image1 image3

 


ចែករំលែក៖