ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូត​ អា​មេ​រិ​ក ​នៅ​យេ​មែន​ប្រកាស​បិទ​ជា​ស្ថាពរ ​ដោយសារ​ស្ថានការណ៍​សន្ដិ​សុ​ខមិន​អំណោយផល​

​​មន្ដ្រី​ និង​បុគ្គលិក​ស្ថានទូត​អា​មេ​រិ​ក​ បាន​ថ្លែង​ថា​ អា​មេ​រិ​កបាន​បិទ​ស្ថានទូត​ របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​យេ​មែន​ជា​ ប្រទេស​ស្ថិត​នៅ​ឧបទ្វីប​អា​រ៉ាប់​ដែល​ជា​ សមរភូមិ​ជួរ​មុខ​គេ​ក្នុង​សង្គ្រាម​ប្រឆាំង​ ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​របស់​ទីក្រុង​ វ៉ា​ស៊ី​ន​តោន​នោះ​ ។​

​មន្ដ្រី​អា​មេ​រិ​ក​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ស្ថានទូត​ប្រចាំ​ នៅ​យេ​មែន​អាច​នឹង​បិទ​ ដោយសារ​ ស្ថានការណ៍​សន្ដិសុខ​នៅ​ក្នុង​ប្រទេស​នេះ​ មិន​អាច​គិត​ទុក​ដឹង​ជា​មុន​បាន​ឡើយ​ ខណៈ​ដែល​ក្រុម​ឧទ្ទាម​បាន​វាយ​ចូល​ ដណ្ដើម​កាន់កាប់​រដ្ឋធានី​ទៅ​ហើយ​នោះ​។​ ក្រសួងការបរទេស​អា​មេ​រិ​ក​មិន​ទាន់​ធ្វើ​ អត្ថាធិប្បាយ​បែប​ណាមួយ​នៅឡើយ​ទេ​។​

​កាលពី​ខែ​មុន​ ក្រុម​សកម្មប្រយុទ្ធ​ Houthi​ មូ​ស្លី​ម​ស៊ី​អី​ដដែល​គាំទ្រ​ដោយ​ ប្រទេស​អ៊ី​រ៉​ង់​ ហើយ​ដែល​វាយប្រហារ​ ដណ្ដើម​បាន​គ្រប់គ្រង​រដ្ឋធានី​កាលពី​ខែ​ កញ្ញា​ ឆ្នាំ​២០១៤​នោះ​ បាន​ចូល​កាន់កាប់​ វិមាន​ប្រធានាធិបតី​ និង​បាន​បង្ខំ​ឱ្យ​ប្រ​ធា​ នា​ធិ​បតី​Abd-Rabbu​ Mansour​ Hadi​និង​ រដ្ឋាភិបាល​របស់​លោក​រំសាយ​ចេញ​ ។​

​ក្រោយ​ពី​វិបត្ដិ​នៅ​ក្នុង​ប្រទេស​យេ​មែន​ ត្រូវ​បាន​ដោះស្រាយ​មិន​ទាន់​បាន​ប៉ុន្មាន​ ឆ្នាំ​ស្រួលបួល​ផង​,​ ឥឡូវនេះ​ ស្រាប់តែ​ ធ្លាក់​ចូល​ក្នុង​គន្លង​ចាស់​ដដែល​វិញទៀត​ ដោយ​ការ​ផ្ទុះ​សង្គ្រាមស៊ីវិល​។​ ពី​តំបន់​ មួយ​ទៅ​តំបន់​មួយ​ អ្នកនយោបាយ​,​ ក្រុម​ ឧទ្ទាម​ និង​អ្នក​ដែល​មាន​និន្នាការ​សាសនា​ ផ្សេង​គ្នា​បាន​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​ មក​នៅ​ក្នុង​ប្រទេស​ដែល​មាន​ព្រំដែន​ ជាប់​ជាមួយ​មហាអំណាច​ប្រេង​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​មួយ​នេះ​ ។​

​ប្រទេស​យេ​មែន​ជា​ភូមិឋាន​កំណើត​ របស់​ក្រុម​ភេរ​វក​អាល់​កៃ​ដា​នៅ​ក្នុង​ ឧ​ប​ទ្វិ​អា​រ៉ាប់​ ដែល​ជា​ក្រុម​មួយ​ល្បី​រន្ទឺ​ ជាងគេ​បំផុត​ក្នុង​ពិភព​នៃ​ក្រុម​អ៊ិ​ែ​ស្លា​ម​ ជ្រុលនិយម​សាន់​នី​ ។​ អា​មេ​រិ​កបាន​ ប្រតិបត្ដិការ​ដោយ​ប្រើ​យន្ដហោះ​គ្មាន​ មនុស្ស​បើកបរ​វាយប្រហារ​ទៅ​លើ​ក្រុម​ ឧទ្ទាម​ទាំងនេះ​ ប៉ុន្ដែ​នៅ​តែ​គ្មាន​ប្រសិទ្ធ​ ភាព​ធ្វើ​ឱ្យ​ក្រុម​នេះ​ចុះ​ខ្សោយ​ឡើយ​ ហើយ​ ផ្ទុយ​ទៅ​វិញ​បែរជា​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ អា​មេ​រិ​ក​ចំពោះ​គោលការណ៍​វាយប្រហារ​ តាម​យន្ដហោះ​គ្មាន​មនុស្ស​បើក​នោះ​វិញ​។​

​មន្ដ្រី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ មួយ​រូប​បាន​ថ្លែង​ថា​ កងទ័ពជើងទឹក​អម​ ទៅ​ដោយ​នាវាចម្បាំង​ USS​ Iwo​ Jima​ ដែល​ឈរជើង​នៅ​សមុទ្រ​ក្រហម​នៃ​ឈូង​ សមុទ្រ​យេ​មែន​ជា​អ្នក​ការពារ​បុគ្គលិក​ ស្ថានទូត​ និង​ជម្លៀស​ពួក​គេ​ឱ្យ​បាន​សុខ​ សុវត្ថិភាព​ប្រសិនបើ​មាន​មាន​បញ្ជា​ពី​ ក្រសួងការពារជាតិ​ ៕ ម៉ែ​វ​ សា​ធី​

Yart-(6)