ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ស្ថានភាពជនជាតិរ៉ូហ៊ីងយ៉ាធ្វើឲ្យលោកស្រីអង់សាន ស៊ូជីនបាត់បង់ឥទ្ធិពលនៅលើឆាកអន្តរជាតិ

ចែករំលែក៖

កាលពីមុន លោកស្រីអង់សាន ស៊ូជី ទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំង ពីបណ្តាប្រទេសជុំវិញពិភពលោក ដោយសារតែសកម្មភាពតស៊ូរបស់លោកស្រី ដើម្បីប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ ការ យោធាមីយ៉ានម៉ា។ ការខិតខំរបស់​លោកស្រីជួយឲ្យ លោកស្រីទទួលបាន ពានរង្វាន់ណូបែលសន្តិភាព និងពានរង្វាន់កិត្តិយសអន្តរជាតិជាច្រើនទៀត។

ប៉ុន្តែ ក្រោយពេលឡើងកាន់អំណាច ដឹកនាំមីយ៉ានម៉ា និងការធ្វើទុក្ខបុកម្នេញក្រុមជនជាតិរ៉ូហីុងយ៉ាបណ្តាលឲ្យស្លាប់រាប់ ពាន់នាក់ និងរាប់សែននាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ ទាំងនោះហើយបានធ្វើឲ្យលោកស្រីអង់សានស៊ូជីរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។មិន តែប៉ុណ្ណោះ ប្រទេសកាណាដា ក៏បាន ប្រកាសដកសញ្ជាតិកិត្តិយស ពីលោកស្រី ផងដែរ ហើយពេលនេះ អង្គការលើកលែងទោសអន្តរជាតិក៏ដកហូតរង្វាន់កិត្តិយស ឯកអគ្គរដ្ឋទូតនៃមនសិការពីលោកស្រីអង់សាន ស៊ូជី ដែរ។

អង្គការលើកលែងទោសអន្តរជាតិ បានដកហូតរង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្លួនពីមេដឹកនាំព្រឹទ្ធន័យរបស់សហភាពមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី គឺ “រង្វាន់ឯកអគ្គរដ្ឋទូតនៃមនសិការ”។

លោកស្រីស៊ូជី គឺជាអ្នកនយោបាយ និងជាម្ចាស់ជ័យលាភីណូបែលសន្តិភាព ទទួលបានរង្វាន់កិត្តិយសមួយនេះ កាលពី ឆ្នាំ២០០៩ ពេលដែលលោកស្រីរស់នៅក្រោមការបង្ខាំងខ្លួននៅក្នុងផ្ទះរបស់លោកស្រី។

ក្រុមសិទិ្ធមនុស្សបាននិយាយថា ពួកគេមានការខកចិត្តជាខ្លាំងចំពោះការខកខាន របស់លោកស្រី ក្នុងការបញ្ចេញមតិជុំវិញ បញ្ហារបស់ជនភាគតិចរ៉ូហ៊ីងយ៉ា ដែល បច្ចុប្បន្នពួកគេចំនួនជាង៧០ម៉ឺននាក់ បានរត់ភៀសខ្លួនពីរដ្ឋរ៉ាឃីន ចេញពីការ បង្រ្កាបយ៉ាងចាស់ដៃពីយោធាសហភាព មីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០១៧។

វាគឺជារង្វាន់កិត្តិយស់ចុងក្រោយគេ ដែលលោកស្រីអង់សាន ស៊ូជី វ័យ៧៣ឆ្នាំ បានបាត់បង់។

លោកគូមី ណៃឌូ គឺជាអគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ បាន សរសេរនៅក្នុងលិខិតមួយច្បាប់ផ្ញើជូនមេដឹកនាំសហភាពមីយ៉ាន់ម៉ា ម្នាក់នេះថា “យើងពិតជាខកចិត្តជាពន់ពេក កាល ដែលអ្នកលែងក្លាយជាមនុស្សគំរូនៃក្តី សង្ឃឹម សេចក្តីក្លាហាន និងការពារគ្មានទី រលត់លើបញ្ហាសិទ្ធិមនុស្សតទៅទៀត”។

លោកណៃឌូ បាននិយាយថា ការប្រកែករបស់លោកស្រីពីទំហំដ៏អាក្រក់នៃអំពើឃោរឃៅប្រឆាំងនឹងជនភាគតិចរ៉ូហ៊ីងយ៉ា មានន័យថា វាមានសង្ឃឹមតិចតួចណាស់ថាស្ថានភាពមួយនេះ នឹងល្អប្រសើរឡើង វិញនោះ៕ ម៉ែវសាធី


ចែករំលែក៖