ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាព​កម្ពស់​ទឹក​នៅតែបន្តឡើង​ នីវ៉ូទឹកមានកម្ពស់៦,៤០ម៉ែត្រ​ ទឹកលិចលើផ្លូវជាតិលេខ៤មានកម្ពស់៨តឹក​ មានបណ្ដោយ​ប្រវែង ៤០០ម៉ែត្រ

ខេត្តព្រៈសីហនុ៖ គិតដល់ពេលនេះ​ ម៉ោង​ ៦និង១០នាទី​ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថានភាព​កំពស់​ទឹក​នៅតែបន្តឡើង​ នីវ៉ូទឹកមានកម្ពស់៦,៤០ម៉ែត្រ​ ទឹកលិចលើផ្លូវជាតិលេខ៤មានកម្ពស់៨តឹក​ មានបណ្ដោយ​ប្រវែង ៤០០ម៉ែត្រ​ ។

តាមការសន្និដ្ឋាន​ទឹកនៅតែបន្តឡើង​ ព្រោះអាកាសធាតុមេឃកំពុងភ្លៀង​។

ចំពោះ​ការធ្វើចរាចរណ៍​ ផ្អាក​ដំណើរការទាំង​ស្រុង​ទាំង​រថយន្ត​តូច​ និងធំ​ ៕ឆ្លាម សមុទ្រ