ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដាក់ពិន័យអធិការនគរបាលក្រុងដូនកែវ ដែលវាយភរិយា

ចែករំលែក៖

ខេត្តតាកែវ៖ លោកស្នងការនគរបាលខេត្តតាកែវ បានចាត់វិធានការផ្អាកការងារ អធិការរងនគរបាលក្រុងដូនកែវ លោកវរសេនីយ៍ឯក ឆាយ សាវុធ តាមការបញ្ជាពីលោកអគ្គស្នងការ នគរបាលជាតិ បន្ទាប់ពីលោកបានប្រើអំពើហិង្សាវាយដំមកលើភរិយារបស់ខ្លួន។ ប្រភពពីមន្រ្តីនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ការចាត់វិធានការជាបន្ទាន់នេះ ធ្វើឡើងក្រោយពីអ្នកស្រីពៅសុភាពដែលជាភរិយាមន្ត្រីអធិការនគរបាលក្រុងដូនកែវនោះ បានបង្ហោះក្នុងហ្វេសប៊ុកនូវរូបភាពអំពើហិង្សារបស់ លោកវរសេនីយ៍ឯក ឆាយ សាវុធ ជាប្តី ដែលបានវាយអ្នកស្រីជាភរិយា ក្នុងពេលដែលអ្នកស្រីបានតាមទាន់នូវ អំពើផិតក្បត់របស់ប្តី កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ ២០១៨ នេះ ។

អ្នកស្រី ពៅ សុភាព ប្រាប់ថា លោកវរសេនីយ៍ ឯក ឆាយ សាវុធ បានទះកំភ្លៀងភរិយារបស់ខ្លួនឯង នៅចំពោះមុខស្រីស្នេហ៍បណ្តាលឲ្យមានស្នាមរបួស នៅ លើ មុខ។ ចំណែកលោកវរសេនីយ៍ឯក ឆាយ សាវុធ បានសារភាពថា លោកពិតជាបានទះកំភ្លៀងភរិយារបស់ខ្លួនឯងពិត មែន ក្រោមមូលហេតុថាភរិយារបស់លោក បានបើករថយន្ត បុកពីក្រោយរថយន្តលោកបណ្តាលឲ្យរថយន្ត ខូចខាត។ ក្រោយការបង្ហោះរូបភាពនេះ លោកអគ្គស្នងការនគរបាលជាតិ បានប្រញាប់ដាក់បញ្ជា៣ចំណុចទៅស្នងការ នគរបាលខេត្តតាកែវ ឲ្យអនុវត្តទបញ្ជា៣ចំណុច រួមមាន ១/ សូមផ្អាកការ ងារអធិការនគរបាលរូបនេះសិន ដើម្បីធ្វើការស៊ើបអង្កេត។ ២/ ពិនិត្យ អង្គហេតុនិងធ្វើការសម្រុះសម្រួលជាមួយ នឹងក្រុមគ្រួសារ។ បើសិនជាសម្របសម្រួលមិនបានទេ ត្រូវ កសាង សំណុំរឿងនិងបញ្ជូនទៅតុលាការ។ និងទី ៣/ ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាលដោយចេញលិខិតព្រមាន ផ្អាកការងារអធិការនគរបាលរួបនេះ។

នេះចាត់ទុកជាការមានវិធានការតឹងរ៉ឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ នាយ និងពលនគរបាលទាំងឡាយណាដែលមានកំហុសឆ្គងធ្ងន់ដែលធ្វើឲ្យបាត់បង់កិត្តិយស វិន័យ និង សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ៕ សហការី


ចែករំលែក៖