ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្តតាកែវ​បញ្ជា​ឲ្យ​លោក​អធិការ​ស្រុក​គី​រី​វង់​កោះហៅ​ថៅកែ​ហាង​បម្រើ​វា​សេ​កម្ម​ផ្លូវភេទ​ពីរ​នាក់​ផ្អាក់​អាជីវកម្ម​ជា​បន្ទាន់​

​ខេត្តតាកែវ​៖​លោក​ឧត្ដមសេនីយត្រី​អ៊ុ​ក​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ដាក់​បញ្ជា​ទៅ​លោក​យុគ​ សា​រ៉ាត់​ អធិការ​នគរបាល​ស្រុក​គី​រី​វង់​ឲ្យ​កោះហៅ​ម្ចាស់​ហាង​ដែល​បើក​បម្រើ​សេវាកម្ម​ផ្លូវភេទ​ពីរ​អ្នក​មក​ធ្វើ​កិច្ចសន្យា​ប​ញ្ឃ​ប់​អាជីវកម្ម​ជា​បន្ទាន់​ បើ​ពុំ​ដូច្នេះ​ទេ​ នឹង​ប្រឈម​មុខ​តាម​ផ្លូវ​តុលាការ​។​

​លោក​ឧត្ដមសេនីយ៍ត្រី​បាន​បន្ត​ថា​ ក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​បាន​ចេញផ្សាយ​រួច​មក​ លោក​បាន​ឲ្យ​លោក​អធិការ​ស្រុក​គី​រី​វង់​បិទ​ហាង​បម្រើ​សេ​កម្ម​ផ្លូវភេទ​ ពីរ​ជា​បន្ទាន់​ ព្រោះ​ពេល​កន្លង​មក​ លោក​តែង​បាន​ ណែនាំ​ម្ចាស់​ហាង​ខាងលើ​ ពីរ​ដង​រួច​មក​ហើយ​ ហើយ​ករណី​លើក​នេះ​ជា​លើក​ចុង​ក្រោយ​ បើ​ម្ចាស់​ហាង​ នៅ​តែ​បន្ដ​អាជីវកម្ម​នោះ​ ម្ចាស់​ហាង​ទាំង​ពីរ​នាក់​នេះ​នឹង​ប្រឈម​ផ្លូវ​តុលាការ​ដោយ​គ្មាន​ការ​យោគយល់​។​

​គួរ​បញ្ជាក់​ថា​ ម្ចាស់​ហាង​បើក​បម្រើ​សេវាកម្ម​ផ្លូវភេទ​ពីរ​នាក់​ខាងលើ​១​ ឈ្មោះ​កែវ​ គុ​ន្ធា​ ហៅ​(​ចែ​យ​ន​)​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គី​រី​វង់​ ខេត្តតាកែវ​។​ ចំណែក​ម្ចាស់​ហាង​ទី​២​ ឈ្មោះ​សួន​ ស្រី​ម៉ាច​ ហៅ​(​ចែ​ម៉ាច​)​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន​ជាមួយ​គ្នា​ បាន​បើកហាង​បម្រើ​សេ​កម្ម​ផ្លូវភេទ​នៅ​ភូមិ​ពោធិ​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គី​រី​វង់​ រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ ដែល​ក្រុម​សមត្ថកិច្ច​មូល​ដ្ធា​ន​មិន​បាន​បង្ក្រាប​។​
​ការ​បញ្ឈប់​ថៅកែ​ហាង​ទាំង​ពីរ​ ខាងលើ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​អធិការ​នគរបាល​ស្រុក​គី​រី​វង់​។​ បើ​តាម​សម្ដី​លោក​យុគ​ សា​រ៉ាត់​ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ហាង​ទាំង​ពីរ​នាក់​ខាងលើ​បាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ថា​ ពិតជា​បាន​បើក​កន្លែង​ជួញដូរ​ផ្លូវភេទ​ពិតមែន​ដោយ​ជ្រក​ក្រោម​ស្លាក​ខារ៉ាអូខេ​។​

​ប្រភព​បន្ដ​ទៀត​ថា​ ម្ចាស់​ហាង​ទាំង​ពីរ​នាក់​នេះ​បាន​ ព្រម​ធ្វើ​កិច្ចសន្យា​ បញ្ឈប់​ អាជីវកម្ម​ និង​បាន​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បើ​ខ្លួន​នៅ​តែ​បន្ដ​បើក​អាជីវកម្ម​រំលោភ​លើ​កិច្ចសន្យា​ ខ្លួន​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕​ ជី​សូរ​កា​

11356210_459000200922873_873452385_n
11287155_459000354256191_923381981_n
11304241_459000267589533_1930385695_n