ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​ ខេត្តកំពង់ចាម​ រក​ឃើញ​កេ្ម​ង​ស្រី​ និង​យុវតី​ ២​នាក់​ដែល​បាត់​ខ្លួន​វិញ​ហើយ​ ​

ខេត្តកំពង់ចាម​៖​ អគ្គស្នងការ​នគរបាល​ ខេត្តកំពង់ចាម​ លោក​ឧត្តមសេនីយ៍​ បែន​ រ័​ត្ន​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​កម្លាំង​មាន​ស​ត្ថ​កិច្ច​របស់​ក្រុម​នគរបាល​ខេត្តកំពង់ចាម​ បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្មេង​ស្រី​ និង​យុវតី​២​នាក់​ ដែល​បាត់​ខ្លួន​ បាន​រក​ឃើញ​វិញ​ហើយ​ នៅ​រាជធានី​ភ្នំពេញ​ ដែល​លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នោះ​មិនមែន​ជា​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ និង​ចាប់​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​នោះ​ឡើយ​ ព្រោះ​នាង​រស់នៅ​រាជធានី​ភ្នំពេញ​ធ្វើការ​ជា​ធម្មតា​។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៥
​កន្លង​ទៅ​ ក្មេង​ស្រី​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះ​ ធឿ​ន​ សុ​ជាតិ​ អាយុ​ ១៥​ឆ្នាំ​ និង​ម្នាក់​ទៀត​ ឈ្មោះ​ ព្រន​ ធា​រី​ អាយុ​ ១៨​ឆ្នាំ​ បាន​ទូរស័ព្ទ​ប្រាប់​ឪពុក​ម្តាយ​របស់​ខ្លួន​ ដែល​រស់នៅ​ភូមិ​ខ្ពប​លើ​ ឃុំ​ស្លៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ថា​ មាន​គេ​ចាប់ជំរិត​ពួក​នាង​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​ ធ្វើ​ឲ្យ​អាណាព្យាបាល​ភ័យ​ស្លន់ស្លោ​ ហើយ​បានរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ថា​ កូនស្រី​២​នាក់​របស់​ខ្លួន​ត្រូវ​គេ​ចាប់ជំរិត​ ប្រុង​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​។​ គ្រាន់តែ​ទទួល​បាន​ពាក្យបណ្ដឹង​នោះ​ភ្លាម​ លោកស្នងការ​ខេត្តកំពង់ចាម​ បាន​ប្រកាស​អំពាវនាវ​ជា​បន្ទាន់​ ទៅ​សមត្ថកិច្ច​នគរបាល​តាម​ខេត្ត​ ជួយ​ស្រាវជ្រាវ​សង្គ្រោះ​ពួក​គេ​មក​វិញ​។​ ក្រោយមក​លោកស្នងការ​នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ កម្លាំង​ជំនាញ​ក៏​បាន​រក​ឃើញ​ក្មេង​យុវតី​ទាំង​២​នាក់​នោះ​ ហើយ​បាន​បញ្ជាក់​ថា​ ធាតុ​ពិត​នោះ​ គឺ​ពួក​គេ​កុហក​ ដោយ​ចង់​ឲ្យ​ឪពុក​ម្តាយ​ផ្ញើ​លុយ​ទៅ​ឲ្យ​ចាយ​។​

​លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​គ្មាន​ការ​ចាប់ជម្រិត​ គ្មាន​ការ​ចាប់​បង្ខាំង​ និង​ការ​ជួញដូរ​មនុស្ស​កើតឡើង​នោះ​ឡើយ​។​ បច្ចុប្បន្ន​ពួក​នាង​ទាំង​ពីរ​នាក់​ ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ធម្មតា​ ហើយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ បាន​ឡើង​ទៅ​យក​ពួក​គេ​កាលពី​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ »​។​

​ពាក់ព័ន្ធ​ករណី​បែប​នេះ​ ស្នងការ​ខេត្តកំពង់ចាម​ សូម​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​ មិន​ត្រូវ​កុហក​មក​ក្រុម​គ្រួសារ​ ថា​មាន​បទល្មើស​កើតឡើង​ចំពោះ​ខ្លួន​នោះ​ ឡើយ​ ជា​ពិសេស​ការ​ប្រឌិត​រឿង​ចាប់​បង្ខាំង​ ចាប់ជម្រិត​ និង​ការ​ជួញដូរ​មនុស្ស​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​យស​ របស់​សង្គម​ជាតិ​ទាំងមូល​តែ​ម្តង​៕​ វិបុល​

that-0101
that-0100